Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃនឹងត្រូវជួបករណីផ្គររន្ទះស្ទើរគ្រប់តំបន់

នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា នៅថ្ងៃសុក្រ ទី ១៤ សីហា នឹងមានភ្លៀងធ្លាក់ខ្លាំង​​ កើតមាននៅភាគខាងជើង ភាគ​ឦសាន ​ភាគកណ្តាល ខាងកើត និងខាងត្បូង ហើយប្រជាជនគួរតែប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ។

នាយកដ្ឋានបាននិយាយថាខ្យល់មូសុងនិរតី​នឹងគ្របដណ្ដប់លើសមុទ្រអាន់ដាម៉ាន់ប្រទេសថៃនិងឈូងសមុទ្រថៃ ខណៈដែលខ្យល់បក់ពីទិសអាគ្នេយ៍បានបោកបក់ទៅលើតំបន់ភាគ​ឦសាន ភាគខាងកើត និងនៅឈូងសមុទ្រ។

ខាងក្រោមនេះជាការព្យាករណ៍អាកាសធាតុរយៈពេល ២៤ម៉ោង៖

ភាគខាងជើង៖ ភាគច្រើនមានពពកលាយផ្គរ​រន្ទះ​ប្រហែល ៦០%នៃតំបន់ និងមានភ្លៀងធ្លាក់ខ្លាំង។ សីតុណ្ហភាពទាបបំផុតគឺចន្លោះពី ២៤ ទៅ ២៦ អង្សា និងខ្ពស់បំផុតគឺចន្លោះ ពី ៣២ ទៅ ៣៥ អង្សា។

ភាគ​ឦសាន៖ ភាគច្រើនមានពពកលាយផ្គរ​រន្ទះ​ប្រហែល ៦០% នៃតំបន់ ​និងមានភ្លៀងធ្លាក់ខ្លាំង។ សីតុណ្ហភាពទាបបំផុតនៅចន្លោះ ២៤ ទៅ ២៥ អង្សា និងខ្ពស់បំផុតគឺចន្លោះពី ៣០ទៅ ៣៤ អង្សា។

ភាគកណ្ដាល៖ ភាគច្រើនមានពពកលាយផ្គរ​រន្ទះប្រហែល ៦០% នៃតំបន់ ​និងមានភ្លៀងធ្លាក់ខ្លាំង។ សីតុណ្ហភាពទាបនៅចន្លោះពី ២៤ ទៅ ២៦ អង្សា និងសីតុណ្ហភាពខ្ពស់នៅចន្លោះពី ៣៣ ទៅ ៣៦ អង្សា។

ភាគបូព៌ា៖ មានពពកនិងផ្គររន្ទះ​ប្រហែល ៦០% នៃតំបន់ ​និងមានភ្លៀងធ្លាក់ខ្លាំង។ សីតុណ្ហភាពទាបនៅចន្លោះពី ២៣ ទៅ ២៧ អង្សា និងសីតុណ្ហភាពខ្ពស់នៅចន្លោះពី ៣០ ទៅ ៣៥ អង្សា  ព្រមទាំងមានរលកសមុទ្រកម្ពស់ ១ ទៅ ២ ម៉ែត្រ និង ២ ម៉ែត្រក្នុងពេលផ្គរលាន់។

ភាគខាងត្បូង (ឆ្នេរខាងកើត)៖ ភាគច្រើនមានពពកលាយផ្គរ​រន្ទះ​ប្រហែល ៦០% ​នៃតំបន់។ សីតុណ្ហភាពទាបនៅចន្លោះពី ២៣ ទៅ ២៥ អង្សា និងសីតុណ្ហភាពខ្ពស់ចន្លោះពី ៣៣ ទៅ ៣៤ អង្សា រីឯរលកសមុទ្រមានកម្ពស់ ១ ម៉ែត្រ និងពីរម៉ែត្រក្នុងពេលផ្គរលាន់។

ភាគខាងត្បូង (ឆ្នេរខាងលិច): ភាគច្រើនមានពពកលាយផ្គរ​រន្ទះ​ប្រហែល ៧០% ​នៃតំបន់ ​និងមានភ្លៀងធ្លាក់ខ្លាំង។ សីតុណ្ហភាពទាបនៅចន្លោះពី ២៣ ទៅ ២៥ អង្សា និងសីតុណ្ហភាពខ្ពស់នៅចន្លោះពី ២៩ ទៅ ៣៣ អង្សា ហើយរលកសមុទ្រ​មានកម្ពស់ ១ ​ឬ ២ ម៉ែត្រ និង ២ ម៉ែត្រក្នុងពេលផ្គរលាន់។

ទីក្រុងបាងកកនិងតំបន់ជុំវិញ: ភាគច្រើនមានពពកលាយផ្គរ​រន្ទះ​ប្រហែល ៦០% ​នៃតំបន់ និងមានភ្លៀងធ្លាក់ខ្លាំង។ កម្រិតសីតុណ្ហភាពទាបនៅចន្លោះពី ២៥ ទៅ ២៧ អង្សា សីតុណ្ហភាពខ្ពស់នៅចន្លោះពី ៣៣ ទៅ ៣៦ អង្សា៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ nation thailand

from: https://tnaot.com/km/m/detail/article/9586410