បើគិតមកដល់ព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ វីរុសកូរ៉ូណា ឬកូវីដ១៩ កំពុងតែរាតត្បាត នៅលើប្រទេស និងដែនដី ជាង២០០ នៅជុំវិញពិភពលោក ដោយមានអ្នកឆ្លងកើនឡើង រហូតដល់ ៦ ៨៤៤ ៧០៥នាក់ ក្នុងនោះមានអ្នកស្លាប់ ៣៩៨ ១៤១នាក់ និងជាសះស្បើយ ៣ ៣៤៨ ៨៣១នាក់។ នេះបើតាមការចេញផ្សាយរបស់ Worldometer នៅព្រឹក ថ្ងៃទី៦ ខែមិថុនា។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាមេរិក នៅតែជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ ១ ៩៦៥ ៧០៨នាក់ ក្នុងនោះស្លាប់ ១១១ ៣៩០នាក់ និងជាសះស្បើយ ៧៣៨ ៦៤៦នាក់។
ប្រេស៊ីល ជាប្រទេសរងគ្រោះលំដាប់លេខ២ បន្ទាប់ពីអាមេរិក ដោយមានអ្នកឆ្លង កើនឡើងដល់ ៦៤៦ ០០៦នាក់ ក្នុងនោះស្លាប់ ៣៥ ០៤៧នាក់ និងជាសះស្បើយ ៣០២ ០៨៤នាក់។
រុស្ស៊ី ជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ៣ ដោយមានអ្នកឆ្លង ៤៤៩ ៨៣៤នាក់ ក្នុងនោះស្លាប់ ៥ ៥២៨នាក់ និងជាសះស្បើយ ២១២ ៦៨០នាក់។ រីឯប្រទេសមានអ្នកឆ្លងច្រើនបន្ដបន្ទាប់មកទៀត រួមមាន អេស្ប៉ាញ អង់គ្លេស ឥណ្ឌា អ៊ីតាលី…ជាដើម។
ជាមួយគ្នានេះដែរ រុស្ស៊ីក៏បានចាប់ផ្ដើមសាកល្បង ធ្វើតេស្ដវ៉ាក់សាំងរបស់ខ្លួនហើយដែរ ប្រសិនបើការធ្វើតេស្ដនោះប្រកបដោយជោគជ័យ មានន័យថាមនុស្សលោកនឹងមានសង្ឃឹមច្រើន អាចគេចផុតពីការគំរាមកំហែង នៃវីរុសដ៏កាចសាហាវនេះផងដែរ៕ ប្រែសម្រួលដោយ Nuon