
យោងតាមសារព័ត៌មាន Daradaily បានអោយដឹងថាតារាសម្ដែង Mario Maurer ត្រូវបានគេរាយការណ៍ថានឹងចាប់ដៃគូសម្តែងជាមួយតារាសម្ដែងស្រី Yaya Urassaya នៅក្នុងរឿងភាគទូរទស្សន៍ថ្មី។
ប្រភពដដែលបន្ថែមទៀតថាតារាសម្ដែងជើងចាស់ Anne Thongprasom ជាផលិតករនៃផលិតកម្ម Thong Entertainment នឹងផលិតរឿងភាគទូរទស្សន៍នេះនាពេលខាងមុខ។
យោងតាមរបាយការណ៍បានអោយដឹងថាតួសម្តែងនឹងមានឈុតសំលៀកបំពាក់របស់ពួកគេសម្រាប់ពេលសម្ដែងនាពេលឆាប់ៗខាងមុខនេះ។ រឿងភាគថ្មីនេះគួរឱ្យចាប់អារម្មណ៍ណាស់ព្រោះនេះជាលើកទី ១ ហើយសម្រាប់តារាសម្ដែង Mario Maurer ក្នុងការសម្តែងជាគូជាមួយ Yaya Urassaya។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗអំពីរឿងភាគថ្មីនេះ៕