កីឡា
មិនគូរឲ្យជឿ! ទម្លាក់ Atletico Madrid វគ្គ៨ក្រុមចុងក្រោយ ក្លឹប RB Leipzig ធើ្វបានស្ថិតិដ៏អស្ចារ្យមួយ
គ្មានក្រុមអាល្លឺម៉ង់ណាក្រៅពី Bayern Munich និង Dortmund ទេ ដែលអាចឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Champions League ចាប់តាំងពី Schalke ឡើងមកដល់វគ្គនេះដូចគ្នាកាលពីរដូវកាល ២០១០/២០១១ ប៉ុន្ដែរដូវកាលនេះគឺ RB Leipzig អាចធើ្វបាន។
Leipzig បានទម្លាក់ Atletico Madrid ដោយលទ្ធផល ២-១ យ៉ាងគួរឲ្យភ្ញាក់ផ្អើល ដោយ២គ្រាប់នោះស៊ុតបញ្ចូលទីដោយកីឡាករ Daniel Olmo នាទីទី៥០, Adamas នាទីទី៨៨ ខណៈ១គ្រាប់របស់ At.Madrid ស៊ុតបញ្ចូលទីដោយការស៊ុតបាល់១១ម៉ែត្ររបស់ Joao Felix នាទីទី៧១។
លទ្ធផលនេះបានជួយឲ្យ RB Leipzig ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ពព្រ័ត្រ ដោយត្រូវប្រឈមនឹងក្រុមខ្លាំងគឺ Paris Saint Germain នៅថៃ្ងអង្គារ ចូលថៃ្ងពុធ វេលាម៉ោង ២រំលងអធ្រាត៕
ប្រភព៖ Opta