Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“ព្រះ​នាគាសនៈ ឬ​កូប” ទី​សេនា​សនៈ​មាន​សណ្ឋាន​ដូចខ្យង សម្រាប់​ដាក់​លើ​ខ្នង​ដំរី​ស្ដេច​

ព្រះ​នាគាសនៈ ឬ កូប ជាទី​សេនាសនៈ​មាន​ដំបូល​សណ្ឋាន​ដូច​ខ្យង សម្រាប់​ដាក់​លើ​ខ្នង​ព្រះ​ទី​នាំង​គជេន្ទ្រ(​ដំរី​ព្រះមហាក្សត្រ)។

យើង​សង្កេត​ឃើញ​ថា ក្នុង​ព្រះរាជ​ពិធី​បរម​រាជា​ភិសេក​ព្រះមហាក្សត្រ​កម្ពុជា​ពី​អតីត ក្នុង​ក្បួន​ប្រទក្សិណ​ព្រះនគរ ព្រះមហាក្សត្រ​តែង​គង់​ប្រថាប់​លើ​ព្រះ​ទីនាំង​គជេន្ទ្រ ដែល​ប្រដាប់​ព្រះ​នាគាសនៈ ឬ​កូប​នេះ ។ ព្រះ​នាគាសនៈ មាន​ដំបូល​រាង​មូល​មាន​ក្បាច់​ជា​ផ្កា​លំអ ញ៉ែង​ធ្វើ​ពី​ឈើ​មាន​ឆ្លាក់​ក្បាច់​ប្រណិត និង​មាន​ព្រះ​សាណិយា នៅ​ពី​ក្នុង។

ព្រម​ដោយ​ប្រដាប់​គ្រឿង​រាជូប​ភោគ មាន​ពាន​រង​ព្រះ​ហិប ព្រះ​សុពណ៌​ស្រី កំសៀវ​ទឹក។ មាន​ព្រះ​សាស្ត្រាវុឌ​គឺ ព្រះ​ទម្រង់​អសិ​ជប៉ុន និង​ព្រះ​ទម្រង់​គទាវុឌ (ព្រះទណ្ឌៈ)។ ព្រះ​នាគាសនៈ ឬ កូប​នេះ​មាន​ច្រើន​ប្រភេទ ប្រើ​តាម​លំដាប់ថ្នាក់ សម្រាប់​ព្រះមហាក្សត្រ រាជវង្ស​ជាន់ខ្ពស់ និង​មន្ត្រី​ធំៗ៕ ​ដោយ៖ បុរាណាចារ្យ

from: https://tnaot.com/km/m/detail/article/9585559