
កម្សាន្ត
Rain សន្យាថា នឹងបរិច្ចាគប្រាក់ចំណូលមួយចំនួន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទៅលើស្ត្រី
កំពូលតារាចម្រៀងកូរ៉េ Rain សន្យាថា នឹងបរិច្ចាគប្រាក់ចំណូលមួយចំនួន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទៅលើស្ត្រី ដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ។
កាលពីថ្ងៃទី០៥ ខែមិថុនាម្សិលមិញ ទីភ្នាក់ងារសិល្បករ Sublime បានប្រកាសថា កំពូលតារាចម្រៀង Rain នឹងបរិច្ចាគថវិការបស់លោកក្នុងនាមជាឯកអគ្គរដ្ឋទូតតំណាងឱ្យខោកាប៊ូយម៉ាក Levi ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទៅលើស្ត្រី ដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ។
ទន្ទឹមនឹងនេះ Rain កំពុងទទួលបានប្រជាប្រិយភាពឡើងវិញ បន្ទាប់ពីអ្នកនិយមលេងអ៊ីនធើណិតចាប់ផ្តើមស្គាល់នូវបទចម្រៀង “Gang” របស់គាត់ដែលធ្លាប់បានចេញផ្សាយកាលពីឆ្នាំ២០១៧ ម្តងរួចទៅហើយ។ ថ្មីៗនេះ បទចម្រៀងនេះក៏ទើបតែនឹងចេញជាប្រភេទបទចម្រៀង Remix ម្តងទៀត ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop