ឥឡូវនេះទូរសព្ទ HTC Desire 20 Pro អាចរកបានសម្រាប់ការបញ្ជាទិញជាមុននៅទូទាំងអឺរ៉ុបបានហើយ។ ទូរសព្ទម៉ូឌែលនេះត្រូវបានដាក់លក់នៅចក្រភពអង់គ្លេស, ប្រទេសបារាំង, ប្រទេសអេស្បាញ, ប្រទេសអ៊ីតាលី, ប្រទេសប៉ូឡូញ និងប្រទេសហូឡង់ តាមរយៈគេហទំព័ររបស់ក្រុមហ៊ុន HTC ដែលមានតម្លៃ 278 ផោន សម្រាប់ RAM ទំហំ 6 GB និងអង្គផ្ទុកទិន្នន័យ 128 GB តែប៉ណ្ណោះ។ គេរំពឹងថា ម៉ូឌែល Desire 20 Pro នឹងចេញលក់នៅថ្ងៃទី២៤ ខែសីហា ខាងមុខនេះ ។
ស្មាតហ្វូន HTC Desire 20 Pro មានអេក្រង់ទំហំ 6.5 inch មានកាមេរ៉ានៅផ្នែកខាងក្រោយ ចំនួន ៤ គ្រាប់ ដែលមានទំហំ 48 MP។ ទូរសព្ទម៉ូឌែលនេះក៏មានម៉ាស៊ីនស្កេនស្នាមម្រាមដៃផងដែរ ។
គួរបញ្ជាក់ដែរថា ស្មាតហ្វូន HTC Desire 20 Pro នេះ ភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 665 និងថាមពលថ្ម 5,000mAh ដែលសាកល្បឿន 15W ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖