
កញ្ញា Bora អតីតសមាជិកក្រុម SISTAR កំពុងពិភាក្សាដើម្បីចុះហត្ថលេខាជាមួយផលិកម្ម KeyEast ។ នៅពីថ្ងៃទី១៣ ខែសីហានេះ របាយការណ៍បានបង្ហាញថា កញ្ញា Bora អាចនឹងចុះកុងត្រាជាមួយផលិតកម្ម KeyEast ហើយផលិតកម្មនោះបានបញ្ជាក់ថា “យើងកំពុងពិភាក្សាជាមួយ Bora អំពីការចុះកុងត្រាផ្តាច់មុខ”។
តារាចម្រៀងក្នុងផលិតកម្ម KeyEast រួមមាន Son Hyun Joo, Jung Ryeo Won, Joo Ji Hoon, Kim Eui Sung, Son Dam Bi, Park Soo Jin និង Kim Dong Wook ។
កញ្ញា Bora បានចូលជាសមាជិកក្រុម SISTAR ក្នុងឆ្នាំ២០១០ ហើយកញ្ញាបានចុះកុងត្រាជាមួយផលិតកម្ម Hook Entertainment បន្ទាប់ពីការរំសាយក្រុម SISTAR កាលពីឆ្នាំ២០១៧ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop