កីឡាករសញ្ជាតិបារាំងរបស់ក្លឹប Barcelonaដែលបានផ្ទេរចេញពី Atletico នៅក្នុងតម្លៃ ១០៨លានផោននោះ បានបញ្ជាក់អំពីគម្រោងអាជីពរបស់គេនាពេលអនាគត។
Griezmann បញ្ជាក់ថា រូបគេចង់ឈ្នះពានរង្វាន់ធំៗនៅតំបន់អឺរ៉ុប ទាំងអស់រួចជាមួយក្លឹប Barcelona របស់ខ្លួនជាមុនសិន ក៏ដូចជាការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកម្តងទៀត ជាមួយក្រុមជម្រើសជាតិបារាំងនៅឆ្នាំ ២០២២ ហើយក្រោយមករូបគេ នឹងផ្លាស់ទៅលេងនៅសហរដ្ឋអាមេរិកក្នុងក្របខណ្ឌ័ *Sតែម្តង ។
គួររម្លឹកផងដែរថា Griezmann ជាកីឡាករស្នូលរបស់បារាំងក្នុងការឈ្នះ World Cup ឆ្នាំ2018 នៅរុស្ស៊ី ហើយគេក៏ជាតួឯករបស់ Atletico Madrid ផងដែរមុនមកលេងនៅក្លឹបកាតាឡាន់មួយនេះ។