សត្វឆ្កែចំនួន ២ក្បាល ត្រូវបានជួយសង្គ្រោះឱ្យរស់រានមានជីវិតមកវិញ បន្ទាប់ពីធ្លាក់ចូលទៅក្នុងលូទឹកស្អុយនៅតំបន់ Bang Sai នៃខេត្ត Chonburi កាលពីព្រឹកមិញ។
ហេតុការណ៍នេះបានកើតឡើងនៅមុខសាលា Wat Chong ក្នុងសង្កាត់ Bang Sai វេលាម៉ោង ៩ ព្រឹកថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០២០។
អ្នកនៅក្នុងតំបន់បានឮសំឡេងឆ្កែពីរក្បាលកំពុងស្រែក ហើយបានព្យាយាមស្វែងរកតាមទិសដៅសំឡេង ក៏ប្រទះឃើញឆ្កែពីរក្បាលធ្លាក់ចូលក្នុងលូដែលមានដែកថែបបិទជិត។ គេមិនទាន់ច្បាស់ទេថាតើសត្វឆ្កែអាចចូលទៅក្នុងប្រព័ន្ធបង្ហូរទឹកនេះយ៉ាងដូចម្តេច នៅពេលដែលពួកគេរកមិនឃើញប្រហោងដែលអាចឱ្យសត្វឆ្កែអាចធ្លាក់ចូលទៅក្នុងលូសោះ។
តាមសម្តីរបស់អ្នកសង្គ្រោះម្នាក់បានឱ្យដឹងថា សត្វឆ្កែទាំង ២ ក្បាលកំពុងតែឃ្លាន ភ័យខ្លាច និងវង្វេងវង្វាន់។ ក្រុមអ្នកជំនាញដោះដែកបានមកដល់ហើយបានដកដែកពីក្នុងលូចេញដើម្បីជួយសង្គ្រោះសត្វឆ្កែទាំងពីរក្បាលចេញពីប្រព័ន្ធលូ។ សត្វឆ្កែទាំងពីរមានសុវត្ថិភាពហើយក៏រត់គេចភ្លាមៗក្រោយពេលសង្គ្រោះបានជោគជ័យ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news