ចង់ស្អាត តែខ្ជិល? អូខេ! បើខ្ជិលបែបហ្នឹងគឺមិនអីទេ ថ្ងៃនេះ Gym Trainer នឹងលើកយកក្បាច់ហាត់ប្រាណ ១ក្បាច់ ដែលអាចធ្វើឲ្យអ្នកមានរាងកាយស្រស់ស្អាតនិងសិចស៊ីគ្មានឃើញគន្លាក់ខ្លាញ់។
របៀបហាត់
- អង្គុយចុះ ហើយដាក់ជើងទៅមុខត្រង់ ដោយដាក់ដៃចុះស្របនឹងដងខ្លួន(ផ្នែកចុងម្រាមដៃត្រូវបែរទៅខាង)
- បង្កើតខ្លួនពើងឡើងលើក្នុងមុំ ៤៥ដឺក្រេ ដោយប្រើកម្លាំងដៃនិងជើងជួយលើកឡើងព្រមគ្នា
- ទប់លំនឹងនៅបែបនោះរយៈពេល ១៥ ទៅ ៦០វិនាទី
- រួចទម្លាក់ខ្លួនចុះមកអង្គុយធម្មតាវិញមួយៗ
- ធ្វើបែបនេះចុះឡើងៗហោចណាស់ក៏បាន ៣ ទៅ ៥ ដងដែរក្នុងមួយថ្ងៃ។ ដោយ៖ រីតា
ដើម្បីទទួលបានវិធីនិងគន្លឹះពិសេសថ្មីអំពីរាងកាយរបស់អ្នក កុំភ្លេចចូលតាមដាន Gym Trainer ទាំងអស់គ្នាផងណា!