នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃទី៥ ខែឧសភា បានបង្ហាញពីសាមគ្គីភាពជាមួយក្រុមបាតុករប្រឆាំងនឹងការរើសអើងជាតិសាសន៍។
ក្នុងពេលបាតុកម្មផ្ទុះឡើង នៅគ្រប់ទិសទី ប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការប្រើអំពើហិង្សាពីសំណាក់ប៉ូលិសអាមេរិក ទៅលើបុរសស្បែកខ្មៅ។ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ក៏បានបង្ហាញពីសកម្មភាពគាំទ្រដល់បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍។ កាលពីថ្ងៃទី៥ ខែមិថុនា លោក Justin Trudeau បានលុតជង្គង់ បង្ហាញពីការរួបរួមសាមគ្គីភាព បញ្ចប់ការរើសអើងជាតិសាសន៍ នៅមុខអគាររដ្ឋសភា។
បើតាមតួលេខ កាលពីឆ្នាំ២០១៦ ក្រុមជនជាតិស្បែកខ្មៅ នៅប្រទេសកាណាដា ប្រឈមនឹងផលលំបាកយ៉ាងខ្លាំងពីបញ្ហាសេដ្ឋកិច្ច បើប្រៀបនឹងក្រុមជនជាតិស្បែកសផ្សេងទៀត ។ ជាមួយគ្នានេះដែរ ចំនួនអត់ការងារធ្វើ សម្រាប់ជនជាតិស្បែកខ្មៅ ក៏ច្រើនជាងផងដែរ ។
នៅក្នុងពិធីព្យុហយាត្រា កាលពីថ្ងៃទី៥ ខែមិថុនា ក្នុងទីក្រុង Ottawa គឺជាសកម្មភាពដែលបានឡើង ដោយមានគម្រោងជាមុន នៅក្នុងទីក្រុងជាច្រើន ដើម្បីជាការចូលរួមជាមួយក្រុមជនជាតិស្បែកខ្មៅ ប្រឆាំងនឹងការរើសអើងជាតិសាសន៍ ៕ ប្រែសម្រួលដោយ៖MEO