Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមាជិកព្រឹទ្ធសភាលោកស្រី Harris ស្តីបន្ទោសលោក Trump នៅក្នុងការធ្វើយុទ្ធនាការឃោសនាជាលើកដំបូង

(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមកពីរដ្ឋកាលីហ្វ័រញ៉ាលោកស្រី Kamala Harris បានធ្វើយុទ្ធនាការឃោសនាជាលើកដំបូងជាមួយ លោក Joe Biden កាលពីថ្ងៃពុធ ដោយបានស្តីបន្ទោសយ៉ាងខ្លាំងចំពោះការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ និងបង្ហាញពីសារៈសំខាន់ជាប្រវត្តិសាស្រ្តនៃតួនាទីថ្មីរបស់លោកស្រីផងដែរ។ នេះបើតាមការចេញផ្សាយដោយ Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។

សមាជិកព្រឹទ្ធសភា​លោកស្រី Harris បាននិយាយថាលោក Biden ជាអតីតអនុប្រធានាធិបតីក្រោមការដឹកនាំរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានស្គាល់នូវពេលវេលាដ៏សំខាន់ដែលប្រទេសនេះកំពុងប្រឈមមុខ ដោយការជ្រើសរើសលោកស្រីឱ្យក្លាយជាស្ត្រីស្បែកខ្មៅ និងជនជាតិអាមេរិកកាំងអាស៊ីដំបូងជាមិត្តដើម្បីរួមដំណើរប្រជាធិបតេយ្យជាមួយគ្នា។

លោកស្រី Harris បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់លោក Biden ចំពោះក្រុមគ្រួសារ និងប្រទេសរបស់គាត់ ហើយលោកស្រីបានពណ៌នាថាលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងបញ្ហាដែលបង្កើតឡើងដោយការបរាជ័យរបស់លោក Trump ក្នុងការដោះស្រាយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ និងផលវិបាកសេដ្ឋកិច្ចក៏ដូចជាភាពវឹកវរនៃការរើសអើងពូជសាសន៍។

លោកស្រីបានបន្ថែមឲ្យដឹងទៀតថា“ នេះគឺជាពេលវេលាមួយនៃផលវិបាកដ៏ពិតប្រាកដរបស់អាមេរិក អ្វីៗគ្រប់យ៉ាងដែលយើងយកចិត្តទុកដាក់នៅពេលនេះគឺ វិបត្តសេដ្ឋកិច្ច, សុខភាពប្រជាពលរដ្ឋ និងធ្វើយ៉ាងណាឲ្យប្រទេសដែលយើងកំពុងរស់នៅមានលក្ខណៈល្អប្រសើរឡើងវិញ” ។

សូមជម្រាបជូនថា សុន្ទរកថាដែលត្រូវបានថ្លែងនៅក្នុងវិទ្យាល័យ Delaware ក្បែរផ្ទះរបស់លោក Biden ពុំមានមនុស្សណាចូលរួមអបអរសាទរនោះឡើយ។ បេក្ខជនទាំងពីរបានពាក់ម៉ាសនៅពេលពួកគេមកដល់ និងរក្សាចម្ងាយសុវត្ថិភាសង្គមរបស់ពួកគេនៅលើឆាកមួយដែលព័ទ្ធជុំវិញដោយទង់ជាតិរបស់រដ្ឋ។ ការបង្ហាញខ្លួនរួមគ្នានេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលដែលលោក Biden ​នឹងទទួលយកការតែងតាំងជាប្រធានប្រជាធិបតេយ្យជាផ្លូវការនៅឯសន្និបាតគណបក្សនៅសប្តាហ៍ក្រោយ៕


from: https://tnaot.com/km/m/detail/article/9584843