យើងបានដឹងហើយថា Liverpool គឺជាបេក្ខភាពឈានមុខគេក្នុងការទិញ Timo Werner ពីក្លឹប RB Leipzig។ ទោះជាយ៉ាងណា ចុងក្រោយគឺក្លឹប Chelsea ឯណោះទៅវិញដែលទិញបាន Werner។
Jurgen Klopp គ្រូបង្វឹកដ៏ជោគជ័យរបស់Liverpool បានបញ្ជាក់ថា បញ្ហាគឺដោយសារតែតម្លៃកំណត់ពីភាគីខាងក្លឹបLeipzig ថ្លៃខ្ពស់ពេកដល់ទៅ 57 លានផោន ដែលមិនអាចឲ្យក្លឹប Liverpoolមានលទ្ធភាពក្នុងការចរចាសម្រេចបាន។ លើសពីនេះ អ្វីដែលយើងបានឃើញជាក់ស្តែង ប្រព័ន្ធលេងនៅតំបន់ខាងលើរបស់ហង្សក៏កំពុងឡើងជើងស្រាប់ ដែលក្នុងករណីល្មមៗគឺហង្សមិនចាំបាច់ក្នុងការយកអ្នកថ្មីមកចូលរួមទៀតឡើយ។
គួររម្លឹកផងដែរ Timo Werner ត្រូវបានរាយការណ៏ថាបានព្រមព្រៀងជាមួយក្លឹបតោខៀវ Chelseaរួចហើយ និងរងចាំប្រកាសផ្លូវការនាសប្តាហ៏ក្រោយ។