
រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព និងឈ្មោះបោះសម្លេងយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យទៅលើទឹកដមសម្លេងស្រទន់ ជាមួយនឹងរូបសម្រស់ស្រស់សោភា កញ្ញា សុខ ពិសី កាន់តែស្រស់ស្អាតជាខ្លាំង ក្រោយពីរូបនាងផ្លាស់ប្តូរស្ទាយតែងខ្លួនបែបខ្យូតៗវិញ ហើយកាន់តែប្លែកទៀតនោះ គឺស្ទាយនៃការលែងមុខរបស់នាងកាន់តែដូចកូនតុក្កតា ។
បើទោះបីជាមិនសូវមានបង្ហាញខ្លួនទៅតាមកម្មវិធីនានាតាមរយៈការច្រៀងរបស់ខ្លួននាពេលកន្លងមកនេះក៏ពិតមែន ក៏ប៉ុន្តែ សុខ ពិសី បែរជាលេចមុខជាច្រើនតាមរយៈការក្លាយជាតំណាង Brand Ambassadors ទៅលើផលិតផលធំៗមួយចំនួនទៅវិញ ហើយនាងក៏តែងតែ Live លក់ផលិតផលតាមអនឡាញផងដែរ ។
គួរបញ្ជាក់ផងដែរថា បើទោះជាអាយុកាន់តែទៅមុនក៏ដោយ ក៏តារាចម្រៀងស្រីរូបនេះនៅតែមានប្រជាប្រិយភាពពីសំណាក់មហាជនដដែល ហើយអ្វីដែលកាន់តែជាចម្ងល់នោះគឺថា តើពេលណាស្រីស្អាតល្អមួយដួងនេះសម្រេចចិត្តរៀបការពេលណាទៅ? ដោយ៖ ត្នោត