Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្ទះប្រជាពលរដ្ឋ​ចំនួន ៨១ខ្នង នៅស្រុក Thon Buri ត្រូវបានអគ្គិភ័យលេបត្របាក់

ប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុនៃអគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុង​​ស្រុក Thon Buri នៃទីក្រុងបាងកកកាលពីយប់ថ្ងៃពុធ​ ដោយបានបំផ្លាញផ្ទះចំនួន ៨១ ខ្នង។ មកទល់ពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍អំពី​ការរងរបួសនិងការស្លាប់នៅឡើយទេ។

​នៅថ្ងៃព្រហស្បតិ៍ស្មៀនក្រុង pattaya លោកស្រី Silapasuai Rawisaengsun បានណែនាំដល់ការិយាល័យស្រុក Thon Buri ​ឱ្យចុះជួយជនរងគ្រោះនិងធ្វើការយ៉ាង​ស្អិតរមួតជាមួយភ្នាក់ងារដែលពាក់ព័ន្ធដើម្បីផ្តល់ជំនួយដល់ពួកគេ។ លោកស្រី Silapasuai និងស្មៀនរងទីក្រុង Pitchaya Nakwatchara បានទៅសួរសុខទុក្ខជនរងគ្រោះ​ដោយអគ្គិភ័យនៅវត្ត Santithammaram ​ស្រុក Thon Buri កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ​អគ្គិភ័យបានឆាបឆេះនៅ​ភូមិ Soi Taksin ២៣ នៅយប់ថ្ងៃពុធ។

ការស្ទង់មតិដំបូងបានរកឃើញថា មានផ្ទះសរុបចំនួន ៨១ខ្នង បានរងផលប៉ះពាល់​ ដែលក្នុងនោះមាន​ ៧២ខ្នងបានឆេះ​ស្ទើរតែទាំងស្រុង ​និងផ្ទះចំនួន ៩ខ្នង ឯទៀតគ្រាន់តែខូចខាតផ្នែកខ្លះប៉ុណ្ណោះ ហើយមូលហេតុនៃអគ្គិភ័យនៅមិនទាន់រកឃើញនៅឡើយទេ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9584805