Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បន្ទាប់ពីទិញបាន Werner ក្លឹបChelsea គ្រោងទិញខ្សែការពារម្នាក់ទៀត

យើងបានដឹងហើយថា Chelsea បានព្រមព្រៀងជាមួយក្លឹប RB Leipzig ក្នុងការទិញខ្សែប្រយុទ្ធកណ្តាល Timo Werner នេះបើយោងតាមប្រភព ដ៏គួរអោយទុកចិត្ត Sky sports។

ទោះជាយ៉ាងណា Chelsea មិនបោះបង់មហិច្ឆតាក្នុងការតាមទិញកីឡាករល្អៗមកពង្រឹងក្លឹបរបស់ខ្លួនបន្ថែមទៀតឡើយ។ យោងតាមព័ត៌មាន Goal ក្លឹបតោខៀវកំពុងចង់ទិញកុងត្រាផ្តាច់ខ្សែការពារស្លាបឆ្វេងរបស់ក្លឹបLeicester គឺកីឡាករ Ben Chilwell។ Chillwell ត្រូវបានក្លឹបជាច្រើន តាមទិញដោយសារតែគេជាកីឡាករវ័យក្មេងដ៏មានសមត្ថភាព ហើយអាចក្លឹបទិញមកដើម្បីជំនួសកន្លែង Alonso ផងដែរ។

គួររម្លឹកផងដែរ ក្លឹបតោខៀវបានចាយលុយយ៉ាងសន្ធឹកដើម្បីពង្រឹងក្លឹបរបស់ខ្លួន ដោយបានទិញកីឡាករ Hakim Ziyech ពី Ajax ក្នុងតម្លៃ ៣៧លានផោន និងថ្មីៗនេះបានទិញផ្តាច់កុងត្រា Werner ក្នុងតម្លៃ ៥៤លានផោនផងដែរ។ 

from: https://tnaot.com/km/m/detail/article/9332791