Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សោកស្តាយ! Messiទទួលរងរបួសភ្លៅកំឡុងពេលហ្វឹកហាត់!

កំឡុងពេលនេះ ក្លឹបផ្សេងៗក្នុងក្របខណ្ឌ័ La Liga កំពុងត្រៀមខ្លួនយ៉ាងស្វាហាប់ក្នុងការហ្វឹកហាត់ដើម្បីការប្រកួតនាពាក់កណ្តាលមិថុនាខាងមុខ។ ជាអកុសល ក្លឹបយក្សរបស់អេស្ប៉ាញ FCBarcelonaបានបញ្ជាក់ប្រាប់ថា កីឡាករឆ្នើមរបស់ខ្លួន Lionel Messi បានទទួលរងរបួសភ្លៅ ទ្រង់ទ្រាយតូច កំឡុងពេលហ្វឹកហាត់អោយក្លឹបត្រៀម La Liga។

ទោះជាយ៉ាងណា ក្លឹបក៏បានបញ្ជាក់ផងដែរថា របួសរបស់ Messi មិនធ្ងន់ធ្ងរពេកទេ ពោលគឺអាចនឹងជាសះស្បើយវិញមុនពេលដែល ការចាប់ផ្តើមការប្រកួតនៅលីគកំពូលអេស្ប៉ាញវិញ។ 

គួររម្លឹកបានដែរថា ព័ត៌មាននេះគឺបានលេចលឺនៅពេល Messiអវត្តមានក្នុងការហ្វឹកហាត់ ដែលដាក់ការសង្ស័យដំបូងជាការហ្វឹកហាត់ឯកជនរបស់ Messiគេចពីខ្សែភ្នែកមហាជន តែក្រោយមក Barcelonaក៏បានបង្ហាញពីរបួសនេះតែម្តង។

from: https://tnaot.com/km/m/detail/article/9332789