ទីបំផុតសាលារៀននិងសាកលវិទ្យាល័យនានាទូទាំងប្រទេសថៃបានបើកទ្វារទទួលនិស្សិតទាំងអស់នៅថ្ងៃទី១៣ សីហានេះវិញហើយ ក្រោយពីបានបិទសាលាអស់រយៈពេលជាង ៥ ខែ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩។
ចំនួនសិស្ស និស្សិតត្រូវបានកំណត់ដើម្បីការពារការប្រមូលផ្តុំគ្នា។ ព្រឹកនេះសាលា Rojanawit ក្នុងខេត្ត Phitsanulok បានបើកឡើងវិញក្រោមវិធានការត្រួតពិនិត្យជំងឺយ៉ាងតឹងរឹង។ សិស្សគ្រប់រូបតម្រូវឱ្យពាក់ម៉ាសជាប់ជានិច្ច។ អ្នកយាមនៅក្លោងទ្វារសាលាបានវាស់សីតុណ្ហភាពរបស់សិស្សនិងស្កេនលេខកូដ QR របស់ពួកគេតាមរយៈទូរសព្ទដើម្បីប្រមូលព័ត៌មានសម្រាប់ទិន្នន័យមូលដ្ឋានរបស់សាលា។ សាលាក៏បានបោសសំអាតកន្លែងទំនេរបន្ថែមទៀតសម្រាប់សិស្សនៅក្នុងថ្នាក់រៀនដើម្បីកាត់រក្សាគម្លាតសិស្សដែលចូលរៀននៅថ្ងៃដំបូងនេះ។
នាយកសាលាបាននិយាយថា សិស្សនៅក្នុងសាលាមានចំនួនសរុប ១ ៧០០ នាក់ ដែលបានចូលរៀននៅថ្ងៃនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Nation thailand