យោងតាមForbes កីឡាកររបស់ក្លឹបJuventus គឺCristiano Ronaldo បានក្លាយខ្លួនជា កីឡាករបាល់ទាត់ដំបូងគេដែលមានប្រាក់ខ្ទង់ពាន់លានដុល្លារ។
ប្រភពខាងលើបានបញ្ជាក់ប្រាប់ថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះរកបានចំណូលប្រមាណ ១០៥លានដុល្លារអាមេរិកកាលពីឆ្នាំមុន ដែលនេះជំរុញអោយទឹកប្រាក់សរុបរបស់លោកកើនឡើងដល់ ១ពាន់លានដុល្លារអាមេរិក។
គួររម្លឹកផងដែរ Cristiano Ronaldo ក៏បានជាប់លេខ៤ផងដែរក្នុងនាមតារាល្បីឈ្មោះដែលរកចំណូលបានច្រើនជាងគេ ដោយលេខ១បានទៅលើកីឡាករតេន្នីស Roger Federer, លេខ ២ និងលេខ ៣ បានទៅលើតារា Kanye west និង Kylie Jenner។