បុរសម្នាក់ដែលមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំត្រូវបានគេចោទប្រកាន់ពីបទភ្ជង់កាំភ្លើងទៅកាន់បុគ្គលិកហាង 7 Eleven និងបានលួចលុយក្នុងហាងចំនួន ៥ ០០០ បាតនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហានេះ ក្នុងឃុំ Lampang នៃស្រុក Muang។
បុគ្គលិកផ្នែកលក់នៅហាង7 Elevenម្នាក់បានប្រាប់ប៉ូលិសថា បុរសដែលស្លៀកពាក់ខ្មៅ ពាក់មួក និងគ្របមុខជិតបានបង្ហាញចង្អុលកាំភ្លើងដែលដាក់ក្នុងថង់ប្លាស្ទិចរួមជាមួយនឹងការទាមទារប្រាក់។ បុគ្គលិកបានបន្តថា ចោរបានចាកចេញក្រោយយកបានប្រាក់ចំនួន ៤ ៧០០បាត ពីប្រអប់តុដាក់លុយ។
រូបតំណាង
នេះជាលើកទី ៣ ហើយដែលចោរបានប្លន់ហាង 7 Elevenនេះ។ ពីរលើកមុនគឺនៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៧ ហើយហាងលក់ទំនិញមានទីតាំងនៅជិតមហាវិទ្យាល័យពាណិជ្ជកម្មនិងបច្ចេកវិទ្យា Lampang ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation thailand