អ្នកប្រហែលជាបានព្យាយាមណាស់ហើយ ក្នុងការរក្សាទំនាក់ទំនងមួយនោះ។ ប៉ុន្តែចុងក្រោយ វានៅតែគ្មានលទ្ធផលល្អសម្រាប់អ្នក ដូច្នេះឈប់បន្តជាមួយចិត្តគ្រាំគ្រាចំពោះទំនាក់ទំនងនោះទៀតទៅ! គួររៀនរម្ងាប់ចិត្ត ទទួលស្គាល់ការពិត ហើយដោះលែង…។
កាលដែលប្រឹងបន្លប់ចិត្តខ្លួនឯងដើម្បីតែរក្សាទំនាក់ទំនងមួយដែលមិនមែនជារបស់ខ្លួន វាមិនមែនជាក្តីសុខយ៉ាងពិតប្រាកដនោះទេ។ អ្នកគ្រាន់តែបន្ថែមទារុណកម្មអោយចិត្តខ្លួនឯង ដើម្បីបំពេញដល់សេចក្តីត្រូវការដែលគ្មានសតិសម្បជញ្ញៈប៉ុណ្ណោះ។ឲ
អ្នកប្រហែលជាមិនធ្លាប់បានសួរទៅកាន់ខ្លួនឯងទេថា កាលដែលអ្នកប្រឹងឃាត់រូបកាយរបស់នរណាម្នាក់ទុកទាំងដែលគេពុំមែនជារបស់យើង ហើយគ្មានថ្ងៃជារបស់យើងនោះ វាពិតជាក្តីសុខមែនហ្ហេស!
ហេតុអី អ្នកមិនព្រមទទួលស្គាល់ការពិត? តើអ្នកពិតជាខ្វះគេមិនបានមែន ហ្ហេស?អត់ទេ! ប្រហែលមិនមែនមកពីអ្នកធ្វើមិនបាននោះទេ អ្នកគ្រាន់តែមិនទាន់រកឃើញច្រកចេញអោយខ្លួនឯងប៉ុណ្ណោះ។
មែនហើយ! អ្នកប្រហែលជាគ្រាន់តែមានទម្លាប់មួយ អ្នកក៏គ្រាន់តែប្រហែលជាមិនទាន់ទម្លាប់ខ្លួនបាននឹងបរិយាកាសថ្មីប៉ុណ្ណឹង… ដូច្នេះទ្រាំបន្តិចទៅ វានឹងមិនយូរពេកទេក្នុងការចាប់ផ្តើមជីវិតថ្មីដោយគ្មានវត្តមានអ្វីម៉្យាងដែលជាការចងចាំដ៏សំខាន់នោះ។
ទំនាក់ទំនងមាន ច្រើនបែប បើអ្នកទាំងពីរមិនអាចចុះសម្រុងនឹងគ្នាជាគូរជីវិតបាន គួរណាស់កុំចំណាយកំលាំងចិត្តទៅគុំគួននឹងគ្នា។ ត្រូវចាំថា ចងមិត្តតែកុំចងចិត្ត ព្រោះការគុំស្អប់ វារឹតតែធ្វើអោយអ្នកកើនទុក្ខឡើងទ្វេប៉ុណ្ណោះ៕