អាជ្ញាធរប៉ាគីស្ថាន គាំទ្រដោយកងកម្លាំងសន្តិសុខ បានបិទហាងលក់ទំនិញជាង៣ពាន់កន្លែង និងផ្សារនានា នៅទូទាំងប្រទេស ខណៈកងកម្លាំងកំពុងអនុវត្ត ច្បាប់ស្តីអំពីគម្លាតឆ្ងាយពីសង្គម ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ១៩ ។
រហូតមកដល់ពេលនេះ កូវីដ១៩ នៅក្នុងប្រទេសប៉ាគីស្ថាន កំពុងងតែរាតត្បាតយ៉ាងឆាប់រហ័ស ក្រោយពេលលោកនាយករដ្ឋមន្ត្រី Imran Khan បានប្រកាសបន្ថូរបន្ថយច្បាប់ប្រទេសកាលពីខែឧសភា ឆ្នាំ២០២០នោះមក។ បើតាមតួលេខ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ប៉ាគីស្ថានបានកត់ត្រាករណីអ្នកជំងឺកូវីដ១៩ស្លាប់ថ្មី ចំនួន៦៨នាក់ ធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិត កើនឡើងសរុប ១ ៨៣៨ នាក់។ ក្នុងរយៈពេល២៤ម៉ោងមកនេះ ប្រទេសប៉ាគីស្ថានបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ សរុប ៤ ៨៩៦នាក់។ នេះជាអត្រាចំនួនអ្នកឆ្លងខ្ពស់បំផុត ក្នុងរយ:ពេលមួយថ្ងៃ។ ប៉ាគីស្ថានមានអ្នកជំងឺកូវីដ១៩ សរុប ៨៩ ២៤៩នាក់។
បុគ្គលិកសុខាភិបាលទាំងអស់កំពុងត្រៀមលក្ខណៈសម្រាប់ការកើនឡើង នៃអ្នកជំងឺ COVID-19 ។ រីឯមន្ទីរពេទ្យមួយចំនួននៅក្នុងប្រទេសនេះក៏កំពុងបញ្ជូនអ្នកជំងឺស្រាល ឲ្យនៅផ្តាច់ខ្លួនដោយឡែកតែឯង នៅតាមផ្ទះរបស់ពួកគេវិញ។
ក្រុមអ្នករិះគន់បានស្តីបន្ទោសទៅលើលោកនាយករដ្ឋមន្ត្រី Imran Khan ពីការបន្ធូរបន្ថយការរឹតបន្តឹងសង្គម មុនពេលកំណត់។ ប៉ុន្ដែរដ្ឋាភិបាល បានបញ្ជាក់ថា វីរុសនេះរីករាលដាល ពីព្រោះប្រជាជន មិនបានគោរពតាមបទប្បញ្ញត្តិ ឃ្លាតឆ្ងាយពីសង្គម ៕ ប្រែសម្រួលដោយ៖ thach yat