Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្សែការពាររបស់ក្លិប Barcelona ម្នាក់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩

ខ្សែការពារ Jean-Clair Todibo របស់ក្លិប Barcelona បានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមានកូវីដ-១៩។

កាលពីព្រឹកថ្ងៃពុធ ក្លិប Barcelona បានបង្ហើបឱ្យដឹងថាកីឡាករចំនួន ៩ នាក់របស់ក្លិបក្រោយឆ្លងកាត់ការពិនិត្យបានបង្ហាញលទ្ធផលថាមានកីឡាករម្នាក់កំពុងតែវិជ្ជមានកូវិដ-១៩ ហើយក្លិបពុំបញ្ជាក់ឱ្យដឹងពីអត្តសញ្ញាណនៃអ្នកឆ្លងឡើយ។

ទោះបីជាក្លិប Barcelona មិនបានបញ្ជាក់ពីអត្តសញ្ញាណនៃករណីឆ្លងនេះក៏ដោយក៏ខ្សែការពារ Todibo បានសរសេរក្នុង Twitter របស់គេថា៖ “សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំចង់ផ្តល់ដំណឹងប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។ ឥឡូវខ្ញុំកំពុងស្នាក់នៅផ្ទះដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ខ្ញុំពិតជាចង់ត្រឡប់ទៅហ្វឹកហាត់វិញណាស់ ប៉ុន្តែពេលនេះខ្ញុំត្រូវនៅផ្ទះរហូតទាល់តែឆ្លងផុតពីការឆ្លងនេះ។ អរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រនិងលើកទឹកចិត្តដល់ប្រជាជនទាំងអស់ដែលកំពុងឆ្លងកាត់បញ្ហានេះ”។

គួរបញ្ជាក់ថា ត្បិតខ្សែការពារក្នុងក្លិប Barcelona រូបនេះបានរកឃើញមានផ្ទុកមេរោគកូវីដ-១៩ ក៏ដោយ ក៏មិនធ្វើឱ្យប៉ះពាល់ដល់ការប្រកួតជាមួយក្លិប Bayern Munich នៅក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយឡើយ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9584457