Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រោះថ្នាក់មួយបង្កដោយរថយន្តបើកបុករះអ្នកដំណើរ​​បណ្តាលឱ្យមានអ្នករងរបួសមិនតិចទេ

ក្រុងបាងកក៖ រថយន្តម៉ាក Mercedes Benz ពណ៌ខ្មៅមួយគ្រឿង​ព្យាយាមជិះបុកអ្នកដំណើរតាមផ្លូវ ពីស្តុប Khae Rai ដល់ផ្លូវ Rama ៦ នៃទីក្រុងបាងកកកាលពីថ្ងៃទី ១១ ខែសីហាប្រហែលម៉ោង ១១ យប់។ ​ក្រុមសង្គ្រោះបន្ទាន់ Good Samaritans បានព្យាយាមបញ្ឈប់​រថយន្តពណ៌ខ្មៅនោះ​ប៉ុន្តែមិនបានជោគជ័យ។

ឧប្បត្តិហេតុ​បើកបុកហើយរត់នេះបានបញ្ចប់​ក្នុងរយៈពេលមួយម៉ោងក្រោយ បន្ទាប់រថយន្តបង្កហេតុបានបុកជាមួយនឹងរថយន្តមួយផ្សេងទៀតនៅជិតស្ថានីយ៍​ Tao Poon MRT​ ។ មន្រ្តីប៉ូលិសមកពីប៉ុស្តិ Bang Sue បានមកដល់កន្លែងកើតហេតុ​បានប្រទះឃើញ រថយន្តចំនួន ២ គ្រឿង និងម៉ូតូចំនួន ៤គ្រឿង ​រងការខូចខាត ហើយ​មនុស្សជាច្រើននាក់បានរងរបួសនិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។ យោងតាមប៉ូលិស Bang Sue បានឱ្យដឹងថា ក្រោយការពិនិត្យជាតិអាល់កុលលើខ្លួនអ្នកបើកបររថយន្ត Mercedes Benz មានឈ្មោះថា Wishuda Vittayasinthana អាយុ ៣៧ឆ្នាំ ភេទស្រី បានបង្ហាញថា មានជាតិអាល់កុលចំនួន ២៥៧ មីលីក្រាម។ នេះគឺជាចំនួនដែលលើសពីច្បាប់ប្រទេសថៃកំណត់ដល់​ទៅ ៤ ដង​។ ​

​​

ជនបង្កត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ Paolo មុនពេល​យកទៅសួរចម្លើយនៅឯប៉ុស្តិប៉ូលិស។ យោងតាមចម្លើយរបស់ឪពុកនាងបានបង្ហាញថា នាងមានការធុញថប់ដោយសារតែអាជីវកម្ម​ត្រូវ​គេបោកអស់លុយរាប់លានបាត។ នាងបាន​ញ៉ាំសុរាច្រើនហើយ​ចេញពីផ្ទះ មុនពេលកើតហេតុនេះឡើង។

លោកវរសេនីយ៍ទោ Watchachira Asawut អ្នកស៊ើបអង្កេតនៃអធិការដ្ឋាននគរបាលស្រុក​ Bang Sue​ បាននិយាយថា ​ជនបង្កហេតុត្រូវឃុំខ្លួននៅស្នងការដ្ឋាននគរបាលដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ជនបង្កត្រូវបានគេចោទប្រកាន់ពីបទបើកបរទាំងស្រវឹង បើកបរមិនប្រុងប្រយ័ត្ន ហើយបានបុក​អ្នកដំណើរដទៃទៀតបណ្តាលឱ្យពួកគេរងរបួស និងខូចខាតទ្រព្យសម្បត្តិ​ព្រមទាំងបើក​បរគេចប៉ូលិសទៀតផង៕  

 កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9584445