Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្លូវការ! Juventus អនុញ្ញាតឱ្យខ្សែបម្រើ Matuidi ចាកចេញពីក្លិប

ក្លិបសេះបង្កង់ Juventus សម្រេចឱ្យខ្សែបម្រើ Blaise Matuidi ចាកចេញពីក្លិបហើយ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ៣ ឆ្នាំកន្លងទៅ។

មែនទែនទៅ ខ្សែបម្រើសញ្ជាតិបារាំងខាងលើនៅសល់ពេលមួយរដូវទៀតជាមួយ Juventus ប៉ុន្តែក្លិបម្ចាស់ជើងឯកអ៊ីតាលី Serie A រដូវកាលនេះ បានសម្រេចបញ្ចប់កិច្ចសន្យាដែលនៅសល់ចោល ហើយអនុញ្ញាតឱ្យកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ផ្លាស់ទៅចូលរួមជាមួយក្លិប Inter Miami នៅសហរដ្ឋអាមេរិកក្នុងការផ្ទេរដោយឥតគិតថ្លៃ។

Matuidi ផ្លាស់មកចូលរួមជាមួយ Juventus ក្រោយចាកចេញពីក្លិប Paris Saint-Germain ក្នុងឆ្នាំ២០១៧ ហើយបានរួមចំណែកជួយឱ្យក្លិបសេះបង្កង់ឈ្នះពានរង្វាន់ Serie A ចំនួន ៣ និង Coppa Italia មួយផងដែរ។

ក្រោយការចាកចេញនេះ ក្លិប Juventus ក៏បានប្រកាសអរគុណចំពោះការខិតខំប្រឺងប្រែងជួយកន្លងមករបស់ខ្សែបម្រើ Matuidi ផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9584399