Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រីជំនាញចុះពិនិត្យស្ថានីយ៍ប្រេងឥន្ធនៈ​រកឃើញប្រេងសាំងប្រេងម៉ាស៊ូតលាយទឹកនឹងទំនិញក្នុងម៉ាតខ្លះខូចគុណភាព

ភ្នំពេញ ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈមួយកន្លែងបានរកឃើញថា សាំង និងម៉ាស៊ូតដែលលក់ក្នុងស្ថាននោះមានលាយសារធាតុទឹក និងថែមទាំងលក់ទំនិញចម្រុះមួយចំនួនសរុប១៦៦គីឡូក្រាមក្នុងម៉ាតដែលហួសកាលបរិច្ឆេទ ហេតុការណ៍ចុះត្រួតពិនិត្យនេះបានកើតឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នេះស្ថិតនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង នៅក្នុងភូមិផ្ទាំង សង្កាត់ស្នោរ ខណ្ឌកំបូល ។

តាមប្រភពបានឲ្យដឹងថា បច្ចុប្បន្នមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យម្ចាស់ស្ថានីយផ្អាកការលក់សាំង និងម៉ាស៊ូតដែលមានលាយទឹកជាបណ្តោះអាសន្ន ។

តាមប្រភពមន្ត្រីជំនាញបានឲ្យដឹងទៀតថា តាមការពិនិត្យរបស់មន្ត្រីជំនាញប្រេងសាំងស៊ុបពែរ និងប្រេងម៉ាស៊ូតដែលលក់នៅស្ថានីយខាងលើមានលាយសារធាតុទឹកដោយសារការជ្រាបគម្របទុយោបូមប្រេងក្នុងពោងស្តុកប្រេងក្រោមដី ។ ពេលនេះមន្ត្រីជំនាញឲ្យម្ចាស់ស្ថានីយត្រូវជួសជុល និងកែសម្រួលឲ្យបានត្រឹមត្រូវឡើងវិញ ។

ក្នុងថ្ងៃដដែលនោះដែរ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកឃើញនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារដែលដាក់តាំងលក់នៅក្នុងម៉ាតផងដែរមន្ត្រី សាខា ក.ប.ប. បានធ្វើការដកហូតទំនិញចម្រុះ ដូចជាភេសជ្ជៈ មី នំ និង សាប៊ូដុសខ្លួន ដែលហួសកាលបរិច្ចេទប្រើប្រាស់ សរុបចំនួន ១៦៦ គីឡូក្រាម យកមកអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕ដោយ ផេង ភាព

from: https://tnaot.com/km/m/detail/article/9584285