Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានក្លិប PSG ចេញមកបញ្ជាក់ពីអនាគតកីឡាករឆ្នើមពីររូបនេះ ក្រោយយកឈ្នះ Atalanta

លោក Nasser Al-Khelaifi ដែលត្រូវជាប្រធានក្លិប Paris Saint-Germain បានបង្ហើបឱ្យដឹងថាកីឡាករ Neymar និង Kylian Mbappe នឹងបន្តស្នាក់នៅទឹកដីបារាំងទៀត។

កិច្ចសន្យាកីឡាករទាំងពីរខាងលើជាមួយនឹងក្លិប PSG មានសុពលភាពរហូតដល់ឆ្នាំ២០២២ ហើយកន្លងមកត្រូវបានគេផ្សារភ្ជាប់ថានឹងមានការផ្លាស់ចេញពីទឹកដីបារាំង។

កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្លិប PSG បានវាយបកយកឈ្នះទៅលើក្លិប Atalanta ក្នុងលទ្ធផល ២-១ នៃពានរង្វាន់ Champions League វគ្គ ៨ ក្រុមចុងក្រោយ ហើយធ្វើឱ្យលោក Al-Khelaifi សរសើរក្រុមរបស់ខ្លួនមិនដាច់ពីមាត់ជាពិសេសទៅលើកីឡាករ Neymar និង Mbappe តែម្តង។

ក្រោយចប់ការប្រកួតយប់មិញប្រធានក្លិប PSG លោក Al-Khelaifi បានមានប្រសាសន៍ប្រាប់សារព័ត៌មាន L’Equipe ថា៖ “Ney ជាមួយនិង Kylian គាត់គឺជាកីឡាករឆ្នើមនៅលើពិភពលោក។ គាត់ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣។ Ney គឺជាកីឡាករល្អក្នុងការប្រកួតជាមួយ Atalanta ហើយគាត់ពិតជាអស្ចារ្យណាស់។ គាត់និង Kylian នឹងមិនចាកចេញទេ ពួកគេនឹងស្នាក់នៅទីនេះ [PSG]”។

ប្រធានក្លិបរូបនេះបានបន្តទៀតថា៖ “នេះជាថ្ងៃដ៏ពិសេសសម្រាប់ពួកយើង វាពិតជាអស្ចារ្យណាស់។ នេះជាអ្វីដែលយើងត្រូវការដើម្បីសាងប្រសាស្រ្តសម្រាប់ក្លិប។ ខ្ញុំពិតជាមានមោទនភាពណាស់ ហើយខ្ញុំសូមថ្លែងអំណរគុណដល់កីឡាករ និងបុគ្គលិកក្នុងក្លិបទាំងអស់”។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលក្លិប PSG បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របើគិតចាប់តាំងពីឆ្នាំ១៩៩៥៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9584267