Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុគ្គលិកនិងគ្រូពេទ្យនៅទីក្រុងញូវយ៉ក ចូលរួមធ្វើបាតុកម្ម ប្រឆាំងការប្រកាន់ជាតិសាសន៍

រហូតមកដល់ពេលនេះ បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ នៅអាមេរិក បានរាលដាលដល់ក្រុមគ្រូពេទ្យហើយ ដោយមានគ្រូពេទ្យ បុគ្គលិក គិលានុបដ្ឋាកគិលានុបដ្ឋាយិកា​ ព្យាបាលអ្នកជំងឺកូវីដ១៩ ​នៅទីក្រុងញូវយ៉ក បាននាំគ្នាដង្ហែក្បួនបាតុកម្ម ប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់របស់បុរសស្បែកខ្មៅ ​George Floyd ។

នៅក្នុងពិធីដង្ហែក្បួនបាតុកម្មរបស់ក្រុមគ្រូពេទ្យ​ បានពាក់ម៉ាស់ការពារដង្ហែក្បួនចេញពីមន្ទីរពេទ្យ Bellevue ក្នុងតំបន់ Manhattan ទីក្រុងញូវយ៉ក ​ដើម្បីប្រឆាំងនឹងការរើសអើងជាតិសាសន៍។

ក្រុមគ្រូពេទ្យបានលើកស្លាកបដាដែលមានអក្សរធំៗថា «ការថែទាំសុខាភិបាល គឺមើលថែទាំងអស់គ្នា ហើយការរើសអើងជាតិសាសន៍​ បានសម្លាប់អ្នកជំងឺរបស់យើង»។ ក្រុមគ្រូពេទ្យបានលុតជង្គង់ រយៈពេល ៨នាទី និង​៤៦វិនាទី ជាការរំឭកដល់ពេលវេលាដែលប៉ូលិសសង្កត់កបុរសស្បែកខ្មៅ រហូតដល់ស្លាប់​ បើទោះជាគាត់ស្រែកថា «ខ្ញុំមិនអាចដកដង្ហើម» បានក្តី។

គ្រូពេទ្យ Kamini Doobay ផ្នែកសង្គ្រោះបន្ទាន់ បានលើកឡើងថា​ «យើង​បានអានពាក្យសម្បថថា បម្រើពលរដ្ឋទាំងអស់ ក្នុងការថែទាំសុខភាព ដោយមិនមានការើសអើងនោះឡើយ»។ ការធ្វើបាតុកម្ម​ខាងលើ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ មកពីមន្ទីរពេទ្យ​ធំៗចំនួន​៦ នៅក្នុងទីក្រុងញូវយ៉ក​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9332480