
ក្នុងចំណោមប្រភេទម្រាមដៃទាំងបីប្រភេទតើប្រភេទមួយណាដែលដូចទៅនឹងម្រាមដៃរបស់អ្នក?បើដូចមួយណាហើយមកមើលចម្លើយទាំងអស់គ្នា៖
១. បើអ្នកមានម្រាមដៃប្រភេទនេះអ្នកជាមនុស្សដែលមានទំនោរទៅខាងគំនិតនិងអារម្មណ៍៖ហើយអ្នកគឺជាមនុស្សដែលតែងបង្ហាញពីភាពក្រៀមក្រំជានិច។ ជារឿយៗអ្នកធ្វើពុតជារឹងមាំនិងឯករាជ្យជាងធាតុពិតរបស់អ្នក។ អ្នកគឺជាមនុស្សដែលមានមនោសញ្ចេតនាខ្ពស់។ អ្នកតែងបង្ហាញភាពមិនចាប់អារម្មណ៍ចំពោះមនុស្សដែលអ្នកមិនស្គាល់ជានិច្ចមិនខ្វល់ថាគេជានរណាឡើយ។ អ្នកជាមនុស្សត្រឹមត្រូវហើយស្អប់ការកុហកលាក់ពុតនិងការបោកប្រាស់ខ្លាំងបំផុត។ អ្នកគឺជាមនុស្សក្រអឺតក្រទមបន្តិចតែជាមនុស្សពូកែវាងវៃនិងចេះគិតពិចារណា។ អ្នកងាយនឹងក្បត់គំនិតនិងអារម្មណ៍ខាងក្នុងខ្លួនឯងតាមរយៈទឹកមុខនិងកាយវិការ។
២. បើអ្នកមានម្រាមដៃប្រភេទនេះអ្នកមិនចូលចិត្តធ្វើពុតឲ្យនរណាម្នាក់ចាប់អារម្មណ៍លើខ្លួនឡើយ៖អ្នកគឺជាមនុស្សស្មោះត្រង់ណាស់។ នៅពេលអ្នកលង់ស្នេហ៍ជាមួយនរណាម្នាក់អ្នកផ្តោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើម្នាក់នោះ។ នៅពេលដែលអ្នកធ្វើការសំរេចចិត្តហើយគឺគ្មានអ្វីអាចបញ្ឈប់អ្នកបានទេ។ អ្នកតែងតែអនុវត្តតាមផែនការដែលបានកំណត់ទុកជានិច្ច។
អ្នកខ្លាចបំផុតគឺធ្វើឲ្យអ្នកដទៃឈឺចាប់។ អ្នកតែងធ្វើអ្វីៗតាមឧត្តមគតិដូច្នេះអ្នកតែងតែសុបិនចង់ជួបមនុស្សម្នាក់នោះដែលនឹងយល់ច្បាស់ពីអ្នកហើយនឹងស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ។
៣. បើអ្នកមានម្រាមដៃប្រភេទនេះអ្នកជាមនុស្សដែលមិនចូលចិត្តការប្រកួតប្រជែងឡើយ៖អ្នកមិនចង់ដោះស្រាយរឿងថ្មីដែលមិនស្គាល់។ អ្នកគោរពយោបល់របស់អ្នកដទៃ។ អ្នកឆាប់ភ័យហើយភាគច្រើនកើតចេញពីរឿងតូចតាច។ អ្នករក្សាបញ្ហានិងអារម្មណ៍របស់អ្នកសម្រាប់តែខ្លួនអ្នកប៉ុណ្ណោះដោយមិនងាយរៀបរាប់ប្រាប់អ្នកណាម្នាក់ឡើយ។ អ្នកដឹងច្បាស់នូវអ្វីដែលអ្នកចូលចិត្តនិងអ្វីដែលអ្នកមិនចូលចិត្ត។ អ្នកមានបេះដូងទន់ជ្រាយមួយដែលអាចងាយឈឺចាប់ដូច្នេះរាល់ពេលមានគេសុំទោសអ្នកព្រមទទួលដោយមិនស្ទាក់ស្ទើរអភ័យទោសឲ្យគេគ្រប់យ៉ាង៕ ប្រែសម្រួល៖ ឡាវែនដឺរ