Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកកើតឆ្នាំជូត ឆ្លូវ មមី រកា ក្នុងថ្ងៃនេះចំពោះរឿងស្នេហាងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង

តាមក្បួនហោរាសាស្ត្រ ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឆ្នាំមមី ឆុងជាមួយជូត។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ផងដែរ​។

ជំនួញ ៖ លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ផល​ចំណូល​តានតឹង​ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​ផងដែរ​។​ការធ្វើដំណើរ​ទៅ​ទិសនិរតី​ពុំ​សូវ​ផ្តល់​ផល​ល្អ​ទេ​ពិសេស​មាន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​ផង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ពុំមាន​បញ្ហា​មិនល្អ​ចោទឡើង ។

ឆ្នាំឆ្លូវ

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពិសេស​កិច្ច​ការសំខាន់​ងាយ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​បាន​គ្រប់ពេលវេលា​ផង​។

ជំនួញ ៖ ​​លោកអ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​,​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ផងដែរ​ព្រោះ​ភាព​ស៊យ​នៅ​អុកឡុក​យាយី​នៅឡើយ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

ស្នេហា ៖ កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត​។

ឆ្នាំខាល

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​បើ​មាន​បញ្ហា​អ្វី​គប្បី​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​យាយី​កើត​។​

ជំនួញ ៖ ​ថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ក្តៅ​និង​មាន​ភាព​សុខដុម​ប្រពៃ​។​ការរស់នៅ​ត្រូវ​ចេះ​មានចិត្ត​សន្តោស​និង​បើក​ចិត្ត​ទូលាយ​ជាង​នេះ​ទើប​ប្រសើរ​។

ស្នេហា ៖ ​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​ឬ​រឹង​មានះ​ទើប​ប្រសើរ​។

ឆ្នាំថោះ

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​តែងមាន​ភាពល្អប្រសើរ​ហើយ​ក្រុមមនុស្ស​តែង​ខ្លាចញញើត​និង​ខ្លះ​ត្រូវ​ចាញ់​ប្រៀប​ថែមទៀត ។

ជំនួញ ៖ ​ការទិញចូល​លក់​ចេញ​គ្រាន់បើ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំ​គ្រួសារ​ឬ​ចង់​ចូល​ស្តីដណ្តឹង​ឃើញថា​តែង​ជា​ពេលា​វេលា​ល្អ​ប្រពៃ​មួយ​ផង​។

ឆ្នាំរោង

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើឱ្យ​លេច​រឿង​រាវ​បន្តិចបន្តួច​ចូល​យាយី​នាំឱ្យ​កើតការ​តប់​ប្រ​ម៉​ល់​ផ្លូវចិត្ត​ផងដែរ​។

ជំនួញ ៖ បើ​លោក​អ្នកមាន​បើក​របរ​រយៈពេល​ខ្លីៗ​តែង​អាច​រក​ផល​កម្រៃ​គ្រាន់បើ​ផងដែរ​ហើយ​បើ​រកស៊ី​ធំដុំ​ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​លោកអ្នក​គប្បី​ត្រួតពិនិត្យ​យានយន្ត​ឱ្យ​បានល្អ​ព្រោះ​ងាយ​ខូច​និង​បាក់បែក​ណាស់​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​និង​ប្រឆាំង​គ្នាច្រើន​ហើយ​បើ​លោកអ្នក​មិន​កាត់បន្ថយ​ភាព​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឈានដល់​ការបែកបាក់​។

ឆ្នាំម្សាញ់

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​រឿង​អ្វីមួយ​ឡើយ​។

ជំនួញ ៖ លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​បញ្ហា​ក្រុមមនុស្ស​បង្កបញ្ហា​មិនល្អ​ណាមួយ​កើតឡើង​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​។

ឆ្នាំមមី

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ នៅថ្ងៃនេះ​ការបំពេញ​កិច្ចការងារ​បើ​លោក​អ្នកជា​មន្ត្រីរាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្ក​ការ​ថ្នាំងថ្នាក់​និង​ទម្លាក់កំហុស​ទុកឱ្យ​ដោយ​ប្រការ​ណាមួយ​។​

ជំនួញ ៖ ​​​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​ផង​។​

ស្នេហា ៖ ប្រុស​ស្រី​កើត​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​បំបាត់​អារម្មណ៍​ឆេវឆាវ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ហោង​។

ឆ្នាំមមែ

​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វីមួយ​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​ចំពោះមុខ​ច្រើន​។​

ជំនួញ ៖ ​ការរក​ផល​កម្រៃ​មិនសូវមាន​ស្ថានភាព​តានតឹង​ប៉ុន្មាន​ទេ​តែ​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់បង់​របស់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ពុំសូវល្អ​ប៉ុន្មាន​ទេ​គួរ​ប​ន្ថៃ​ម​ការប្រុងប្រយ័ត្ន​ពី​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ ប្រុស​ស្រី​បើជា​គូស្នេហ៍​ទើប​ស្គាល់គ្នា​ងាយ​បាត់បង់​ទៅវិញ​និង​មាន​ភាព​ចិត្ត​រារែក​ច្រើន​។

​ឆ្នាំវក

រាសី​ខ្ពស់ត្រដែត​។​ 

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​មានជោគ​សិរី​ល្អ ហើយ​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​តែង​ជួយ​យកអាសារ​ច្រើន​។

ជំនួញ ៖ លោកអ្នក​កើត​ឆ្នាំវកក្នុងថ្ងៃនេះ​ដែរ​បើទោះបី​លោកអ្នក​ប្រកប​ជំនួញ​អ្វី​គប្បី​សម្រុក​ពេញទី​បាន​ហើយ​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​វិញ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​ផង​។

​ឆ្នាំរកា

​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​ក្នុង​ពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ជោគ​មានជ័យ​ល្អ ហើយ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ព្រោះ​ផ្លែផ្កា​ល្អៗ​កំពុង​ហុច​ឱ្យនៅ​ឡើយ​។​ទាំង​ស្ត្រី​បុរស​ក្នុងពេល​នេះដែរ​លោកអ្នក​ពុំ​សូវ​មានចិត្ត​ក្នុងការ​បំពេញការងារ​ឡើយ ដូច្នេះ​ត្រូវតែ​ប្រមូល​អារម្មណ៍​ខិតខំ​បន្តទៅទៀត​ដើម្បី​ចៀសវាង​ការធ្លាក់​ទឹក​ដោយ​មិនដឹង​ខ្លួន​។​

ជំនួញ ៖ មានការ​ចំណាយ​ច្រើន​អនេក​ធ្វើឱ្យ​ទទួល​អ​ម្រែ​ក​យ៉ាង​ធ្ងន់​ជាង​មុន​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ពិបាក​ក្នុងការ​ចុះសម្រុង និង​តាម​ចាប់កំហុស​គ្នាច្រើន​។

​ឆ្នាំច

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​ឃើញថា​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​តូចធំ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​ផង​។

ជំនួញ ៖ ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់បើ​និង​កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​។

ឆ្នាំកុរ

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​ឬ​កិច្ចការ​ធំដុំ​ណាមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​មួយចំនួន​ត្រឡប់មកវិញ​។​

ជំនួញ ៖ មិន​ថា​ការចេញ​ធ្វើ​ជំនួញ​តាម​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​ការរក​ផល​ចំណូល​មាន​ចូល​មួយៗ​គ្រាន់​បន្សើម​បំពង់ក​អញ្ចឹង​ដែរ​។​ចំណែក​បញ្ហា​សុខភាព​បើ​លោកអ្នក​ត្រូវ​ដេក​មន្ទីរពេទ្យ​អាច​ត្រូវជា​សះ​ហើយ​ខ្លះ​ត្រូវ​ចេញពី​មន្ទីរពេទ្យ​ទៀតផង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​ដោយមាន​ការចូល​និយាយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕ ប្រភព៖ Cen

from: https://tnaot.com/km/m/detail/article/9583886