
កម្សាន្ត
MV បទចម្រៀងថ្មី «អារម្មណ៍សល់» របស់ បាន មុន្នីល័ក្ខ កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ
MV បទចម្រៀងថ្មី «អារម្មណ៍សល់» ដែលទើបនឹងចេញរបស់ តារាចម្រៀងសំឡេងស្រទន់ កញ្ញា បាន មុន្នីល័ក្ខ កំពុងតែផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យជាពេលបច្ចុប្បន្ន។
បទចម្រៀងនេះ ត្រូវបានអ្នកគាំទ្រសរសើរថា ពិតជាពីរោះរណ្ដំ ជាពិសេសអត្ថន័យបទចម្រៀងត្រូវនឹងអារម្មណ៍របស់ពួកគេតែម្ដង។ បទចម្រៀងមួយបទនេះជាស្នាដៃនិពន្ធទំនុកច្រៀងដោយ លោក សោម ដូរ៉េ នឹងនិពន្ធបទភ្លេងដោយ ICE BAND និង DAVID KING៕
ចង់ដឹងថា វីដេអូបទចម្រៀង «អារម្មណ៍សល់» ប្លែកយ៉ាងណានោះ តោះ!! សូមទស្សនាវីដេអូខាងក្រោមនេះ៖