Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្តៅ​ៗ! ការ​ប្រកួត​ជម្រុះ​ពានរង្វាន់ World Cup 2022 នឹង​ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ​​ក្រោយ​

វី​ស ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA និង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី AFC បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ការ​ប្រកួត​ជម្រុះ​ពានរង្វាន់ FIFA World Cup 2022 នៅ​តំបន់​អាស៊ី រួម​ជាមួយ​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់ AFC Asian Cup 2023 ត្រូវ​ពន្យារពេល​រហូត​ដល់​ឆ្នាំ​២០២១ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​វិញ​នៃ​វីរុស​កូ​វី​ដ​១៩​។

ដើម​ឡើយ​ការ​ប្រកួត​ជម្រុះ​នៃ​ពានរង្វាន់​ទាំង​ពីរ​ខាងលើ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែតុលា និង​ខែវិច្ឆិកា ឆ្នាំ​២០២០​។ ប៉ុន្តែ​ដោយ​មាន​គោលបំណង​ការពារ​សុខភាព និង​សុវត្ថិភាព​របស់​អ្នកចូលរួម​ទាំងអស់ FIFA និង AFC នឹង​បន្ត​ធ្វើការ​ជាមួយ​គ្នា ដើម្បី​តាមដាន​នូវ​ស្ថានភាព​ក្នុង​តំបន់ និង​កំណត់​កាលបរិច្ឆេទ​ថ្មី​ក្នុង​ឆ្នាំ​២០២១ សម្រាប់​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​ទាំង​២ ។

ព័ត៌មាន​លម្អិត​បន្ថែម​អំពី​កាលបរិច្ឆេទ​ថ្មី សម្រាប់​ការ​ប្រកួត​ជម្រុះ​ជុំ​បន្ទាប់​នៃ​ព្រឹត្តិការណ៍ FIFA World Cup 2022 និង AFC Asian Cup 2023 នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ នៅ​ពេល​ក្រោយ​៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9583839