Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិហារអ៊ីស្លាមនៅទីក្រុង Jakarta បើកជាលើកដំបូងបើគិតចាប់តាំងពីខែមីនាមក

កាលពីថ្ងៃសុក្រ​រដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ីបានបើកវិហារអ៊ីស្លាមជាលើកដំបូងក្នុងរយៈពេលជិតបីខែមកនេះ ដោយសារ​ការ​បន្ធូរបន្ថយច្បាប់រឹតបន្តឹង​ បើទោះបីជាមានអ្នកឆ្លង​មេរោគកូវីដ-១៩​នៅក្នុងប្រទេសនេះភាគច្រើនជាអ្នកកាន់សាសនាឥស្លាម​ក៏ដោយ។

ព្រះវិហារនិងកន្លែងគោរពបូជាផ្សេងទៀតបានបើកដំណើរការឡើងវិញបន្ទាប់ពីអភិបាលក្រុង ​​Jakarta បានប្រកាសបន្ធូរបន្ថយការរឹតបន្តឹង​។ ខណៈពេលដែលមានការបន្ធូរបន្ថយនេះ គេឃើញមាន​ភោជនីយដ្ឋាន ផ្សារទំនើប និងកន្លែងទាក់ទាញភ្ញៀវទេសចរមួយចំនួនក៏គ្រោងនឹងចាប់ផ្តើម​ដំណើរការវិញផងដែរនៅសប្តាហ៍ខាងមុខនេះ។ លោក Mohamad Fathi បាននិយាយថាគាត់មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងនៅពេលបានទទួលដំណឹងនេះបន្ទាប់ពីការអធិស្ឋានដ៏ធំត្រូវបានហាមឃាត់នៅពាក់កណ្តាលខែមីនា​។ លោកឪពុកវ័យ ៣៥ ឆ្នាំម្នាក់ដែលរស់នៅភាគខាងត្បូងទីក្រុង Jakarta ​បាននិយាយថា​ គាត់ពិតជារំភើបយ៉ាងខ្លាំង​នៅពេលគេអនុញ្ញាតឱ្យចូលរួមការអធិស្ឋាននៅថ្ងៃសុក្រនេះ។ ​

អ្នកដែលមកព្រះវិហារ​អ៊ីស្លាម​ត្រូវ​យកកន្ទេលសម្រាប់សូត្រធម៌មកដោយខ្លួនឯង និងគោរពតាមគោលការណ៍រក្សាគម្លាតនិងអនាម័យ​ដូចជាការត្រួតពិនិត្យសីតុណ្ហភាព និងលាងដៃនៅមាត់ទ្វារជាដើម។ ​តាមប្រភពអ្នកទៅព្រះវិហារបានឱ្យដឹងថា ពួកគេមិនមានការព្រួយបារម្ភខ្លាំងពេកទេបើទោះបីជាមានមនុស្សច្រើននៅទីនោះក៏ដោយ ព្រោះថាពួកគេ​បានអនុវត្តយ៉ាងតឹងរឹងនូវច្បាប់រក្សាអនាម័យដូចជា​ ពាក់ម៉ាស់​ លាងដៃ​​ញឹកញាប់ និងជៀសវាង​ការយកដៃប៉ះមុខ។ គ្រាន់តែធ្វើតាមគោលការណ៍រក្សាសុខភាពឱ្យបានត្រឹមត្រូវហើយព្រះនឹងសព្វព្រះរាជហឫទ័យ នោះពួកយើងនឹងមិនមានបញ្ហាអ្វីឡើយ ។ ប្រទេសឥណ្ឌូនេស៊ីបានបញ្ជាក់​​ថាមានអ្នកឆ្លងមេរោគកូវីដ-១៩​​សរុបនៅក្នុងប្រទេសមានចំនួន ២៩០០០នាក់ និងមានអ្នកស្លាប់ ១៧៧០នាក់​។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9330255