Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយឈ្នះ Atalanta យប់មិញ Neymar អួតស្ដែងៗ ដោយនិយាយនូវពាក្យទាំងនេះ

តារាឆ្នើមរបស់ក្រុមអ្នកមានបារាំង PSG បាននិយាយថា គេមិនដែលគិតថាក្រុមរបស់ខ្លួននឹងបរាជ័យឡើយ បើទោះបីជាត្រូវគេនាំមុខតាំងពីតង់ទី១ ក៏ដោយ។

PSG បានវ៉ាយបក២គ្រាប់ក្នុងចុងម៉ោងតង់ទី២ ដែលធើ្វឲ្យ Atalanta គ្រាំចិត្ដខ្លាំង ក្រោយធើ្វនាំមុខតាំងពីនាទីទី២៧ ដោយ​ការស៊ុត២គ្រាប់នោះធើ្វបាននៅនាទីទី៩០+ ដោយកីឡាករ Marquinhos និង Eric Maxim។

ក្រោយបញ្ចប់ការប្រកួត ខែ្សប្រយុទ្ធសញ្ជាតិប្រេស៊ីល និយាយថា៖ «ខ្ញុំមិនដែលគិតថា ក្រុមយើងនឹងត្រូវធ្លាក់នោះទេ។ គ្មានអ្វីដែលត្រូវរារាំងខ្ញុំឲ្យគិតពីការឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនោះឡើយ»។

«វាពិតជាការប្រកួតដ៏ពិបាក តែយើងជាក្រុមខ្លាំង និងជាគ្រួសារដ៏ពិតប្រាកដ។ វាពិតជាមិនអាចទៅរួចទេ ដែលយើងគិតថាពួកយើងនឹងធ្លាក់នោះ»។

Neymar ខកខានឱកាសមាសកាលពីដើមតង់ទី១ ប៉ុន្ដែអាចបង្វែស្ថានការមកវិញ ក្រោយពីបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមស៊ុតតាមស្មើនៅនាទីទី៨៩ ជិតចូល៩០ទៅហើយ មុនពេលនាទីទី៩០+ Eric Maxim ស៊ុតយកគ្រាប់ជ័យជម្នះ៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9583741