Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ល្ហិចល្ហៀងថា! Chelsea ឈានដល់ការចុះហត្ថលេខាជាមួយ Werner ក្នុងតម្លៃមិនធម្មតា

កាសែតកីឡា The Sun បានគេរាយការណ៍ថា ក្លិបតោខៀវ Chelsea កំពុងឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប RB Leipzig ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Timo Werner នៅរដូវក្តៅនេះ។

ប្រភពខាងលើបានឱ្យដឹងទៀតថា ក្លិប Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានទំហំទឹកប្រាក់ចំនួន៥៤លានផោន សម្រាប់ផ្តល់ជូនក្លិប RB Leipzig ក្នុងការចុះកុងត្រារយៈពេល៥ឆ្នាំជាមួយ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ងរូបនេះ។

យ៉ាងណាមិញ ក្លិប Liverpool ក៏មានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះផងដែរ ដែលមានការផ្សាភ្ជាប់ថា លោក Jurgen Klopp ពិតជាចង់ចុះហត្ថលេខាជាមួយតារាជើងស៊ុតម្នាក់នេះខ្លាំងណាស់។ សម្រាប់រដូវកាលនេះ រូបគេរកគ្រាប់បាល់បញ្ចូលទីបាន៣១គ្រាប់ ពីការបង្ហាញខ្លួនចំនួន៤០ប្រកួតគិតរាលព្រឹត្តិការណ៍ទាំងអស់។

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាព័ត៌មានដែលបានបែកធ្លាយពីគេហទំព័រល្បីៗតែប៉ុណ្ណោះ ដែលចុះផ្សាយថាក្លិប Chelsea ពិតជាបានព្រមព្រៀងជាមួយ RB Leipzig ខណៈពេលព័ត៌មានផ្លូវការនៅមិនទាន់ដឹងនៅឡើយទេ ដូច្នេះមានតែរង់ចាំការប្រកាសផ្ទាល់ចេញពីក្លិបនៅពេលឆាប់ៗខាងមុខ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9330066