Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រីជំនាញជំរុញឱ្យកសិករពង្រឹងការដាំដំណាំកសិកម្ម

មន្ត្រីជំនាញខាង​មន្ទី​រកសិកម្ម​ខេត្ត​បន្ទាយមានជ័យ បានរាយការណ៍ថា យ៉ាងហោចណាស់ក្នុង១ ការនាំចូល​បន្លែ​ពី​ប្រទេស​ជិតខាងមានយ៉ាងតិចពី ៣០០ទៅ៤០០តោន ដើម្បីធ្វើការផ្គត់ផ្គង់ការ​ប្រើប្រាស់​បន្លែ​នៅ​ក្នុង​ប្រទេស។

ដូច្នេះដើម្បីរួមគ្នាកាត់បន្ថយការនាំចូលបន្លែដែលមានបរិមាណច្រើនបែបនេះ មន្ទីរកសិកម្មខេត្តបន្ទាយ​មាន​ជ័យ​ បានធ្វើការជំរុញឱ្យប្រជាកសិករនៅក្នុងតំបន់របស់ខ្លួន ត្រូវខិតខំនាំគ្នាធ្វើការដាំដុះ និងពង្រឹង​ការដាំបន្លែឡើងវិញ ដែលប្រកបទៅដោយសុវត្ថិភាពខ្ពស់ ដើម្បីអាចធ្វើការផ្គត់ផ្គង់បន្លែនៅក្នុងស្រុក កាត់បន្ថយការនាំចូល។

ជុំវិញរឿនេះ លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត បាន​មាន​ប្រសាសន៍​ថា​ ​កាលពីមុន​បន្លែ​ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ក្នុង​១​ថ្ងៃ​ មិន​តិច​ជាង​៣០០​ ទៅ​៤០០​តោន ជា​ការ​តម្រូវ​ការ​ចាំបាច់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។

លោកថា ដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​សិ​កម្ម​រុក្ខា​ប្រ​មាញ់ ​និង​នេសាទ រួម​ជាមួយ​មន្ទី​កសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ​ខេត្ត បាន​រៀបចំ​បណ្តុះ​បណ្តាល​​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​ជូន​ដល់​ប្រជាពលរដ្ឋ​ ឱ្យ​ត​ចុះ​ការ​ដាំ​ដុះ​ដោយ​មាន​លក្ខណៈ​​ប​ច្ឆេ​ក​ទេស​ហើយ​ទទួល​បាន​ផល​ច្រើន​គ្មាន​ប្រើ​ជាតិ​គីមី​៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9583709