ស្ថានីយ៍រថភ្លើង BTS Green Line ដែលរត់ពី Mor Chit ទៅ Khu Khot នៅតំបន់ Rangsit ត្រូវបានបើកដំណើរជាសាធារណៈកាលពីថ្ងៃសុក្រ។
មានស្ថានីយ៍ថ្មីចំនួន ៤ ត្រូវបានសម្ពោធជាផ្លូវការដោយនាយករដ្ឋមន្រ្តីថៃលោក ប្រាយុធចាន់អូចា កាលពីព្រឹកថ្ងៃសុក្រនេះ ហើយត្រូវបើកឱ្យដំណើរការនៅម៉ោង ១ និង ៣០ រសៀល។ ស្ថានីយ៍ទាំង ៤ នោះមានដូចជា ស្ថានីយ៍ Royal Forest, Bang Sua, 11th Infantry Regiment និង Wat Phra Sri Mahathat។ លោកនាយករដ្ឋមន្រ្តីបានធ្វើដំណើរតាមរថភ្លើងពីស្ថានីយ៍ Ha Yaek Lat Phrao ទៅកាន់ Phra Sri Mahat ។ ការធ្វើដំណើរត្រូវចំណាយពេល ១១ នាទី។
រូបតំណាង
គួរបញ្ជាក់ផងដែរថាការធ្វើដំណើរតាមស្ថានីយ៍រថភ្លើងដែលទើបបើកថ្មីគឺឥតគិតថ្លៃរហូតដល់ចុងឆ្នាំនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok post