Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទប់​លែង​ជាប់​! ច​ន ​ច័ន្ទល​ក្ខិ​ណា ដាក់​មួយ​ឃ្លា​ទៅ​កាន់​នាង​រ៉ូ​ស ដែល​កំពុង​កូរ​ពេញ​បណ្តាញ​សង្គម

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ លេចមុខ​តារា​ស្រី​ម្នាក់​ដែល​ពុំ​សូវ​មានកេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​វិស័យ​សិល្បៈ ឈ្មោះ អាណា​រ៉ូ​ស ដែល​កន្លង​មក​ធ្លាប់​ផ្អើល​ម្តង​រួច​មក​ហើយ​ជុំវិញ​ការ​ថត​បទ​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​តួ​ប្រុស​ឱប​ថើប​ស្តែង​ៗ ពេល​នោះ​កំពុង​ក្លាយជា​ប្រធានបទ​ថ្មី​ជុំវិញ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​ៗ​ដែល​នាង​បាន​អួតអាង​ថា មាន​បងប្អូន​សាច់ញាតិ​សុទ្ធតែ​អ្នកធំ និង​អ្នកមាន ហើយ​អួត​ក្តែ​ង​ៗ​ថា បើ​អ្នក​ណា​មិន​ស្គាល់​រូប​នាង គឺ​ប្រៀប​ដូច​ជា​មិន​ស្គាល់ «​វិមាន​ឯករាជ្យ​» ឬ​ក្រដាស់ប្រាក់​ដុល្លារ​ប្រភេទ «១០ ឬ ២០ ដុល្លារ​» អី​នោះ ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​ពេបជ្រាយ​ជាង​ការ​សរសើរ​រូប​នាង ។

អត់ទ្រាំមិនបាន ​ប្រធាន​សមាគម​ន៍​សិល្បៈ​អ្នក​នាង ច​ន​ច័ន្ទ ល​ក្ខិ​ណា បាន​ចេញមុខបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន​ទៅ​កាន់​តារា​ស្រី ដែល​តាំងខ្លួន​ជា​អ្នកសិល្បៈ​ល្បី​ថា « សម្តែង​ឲ្យ​ដឹង​ថា សម្តែង វិល​វ៉​ល់​ពេក​ហើយ​»។

មិន​ត្រឹមតែ​បោះពាក្យ​សំដី​ទាំងនោះ​ទៅ​កាន់​នាង​អាណា​រ៉ូ​ស​នោះ​ទេ ប៉ុន្តែ​អ្នក​នាង​ច​ន​ច័ន្ទ ល​ក្ខិ​ណា ក៏​បាន​បង្ហោះ​រូបភាព​របស់​នាង​រ៉ូ​ស នៅ​ក្នុង​នោះ​ផង​ដែរ នៅ​ពេល​ដែល​នាង​រ៉ូ​ស កំពុង​តែ​ច្រៀង​នៅ​ក្នុង​ការ​ឡាយ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9583696