ក្លឹបសេះបង្កង់ Juventus បានបញ្ជាក់ជាផ្លូវការអំពីការចាកចេញរបស់ខ្សែបម្រើសញ្ជាតិបារាំងBlaise Matuidi ដោយគ្មានតម្លៃ មុនកុងត្រាកំណត់ និងត្រៀមទៅចូលរួមជាមួយក្លឹប Inter Miami របស់David Beckham នៅលីគ MLS។
ប្រភពព័ត៌មាន Goal បានរាយការណ៏នៅថ្ងៃទី១០ សីហានេះ Matuidi បានព្រមព្រៀងរួចជាស្រេចជាមួយនឹងក្លឹប Juventusក្នុងការផ្ទេរចេញមុនកុងត្រា ដោយកុងត្រាពិតប្រាកដគឺនៅដល់ឆ្នាំ២០២១ ឯណោះ។
Matuidi ចំណាយពេល៣ឆ្នាំនៅSerie A ជាមួយ Juventus ក្រោយផ្ទេរចេញពីក្លឹប Paris Saint-Germainដោយបានបង្ហាញខ្លួន១៣៣ ប្រកួត ឈ្នះពាន Serie A ចំនួន៣ ពាន Coppa Italia មួយ និង Supercoppa Italiana ចំនួនមួយ។
ប្រភព៖ Goal.com