ក្នុងការប្រកួតកាលពីយប់មិញ Neymar អាចអូសបាល់ដាច់រហូតដល់ទៅ ១៦ដង ទល់នឹងក្រុម Atalanta ដែលជាការអូសដាច់ច្រើនបំផុតក្នុង១ការប្រកួត Champions League ចាប់តាំងពី Lionel Messi ធើ្វបានដូចគ្នាកាលពីឆ្នាំ២០០៨ ទល់នឹង Manchester United។
PSG បានវ៉ាយបក២គ្រាប់ក្នុងចុងម៉ោងតង់ទី២ ដែលធើ្វឲ្យ Atalanta គ្រាំចិត្ដខ្លាំង ក្រោយធើ្វនាំមុខតាំងពីនាទីទី២៧ ដោយការស៊ុត២គ្រាប់នោះធើ្វបាននៅនាទីទី៩០+ ដោយកីឡាករ Marquinhos និង Eric Maxim។
លទ្ធផលនេះបានធើ្វឲ្យ PSG ឡើងទៅកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League មុនគេ៕
ប្រភព៖ Dailymail