Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Kang Daniel, GFRIEND, SEVENTEEN នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ “Pepsi Online Showcase”

ព្រឹត្តិការណ៍ការប្រគំតន្រ្តី “Pepsi Online Showcase” បានបង្ហាញឈ្មោះក្រុមតារាចម្រៀង K-pop ល្បីៗជាច្រើនក្រុម ។

ព្រឹត្តិការណ៍ការប្រគំតន្រ្តី “2020 Pepsi Online Showcase – For the Love of the Republic of Korea” អ្នកគាំទ្រទាំងអស់អាចទិញសំបុត្រចូលទស្សនាបានតាមប្រព័ន្ធអ៊ីនអើណិតតែប៉ុណ្ណោះ ។ រីឯចំណូលដែលបានមកពីការលក់សំបុត្រនឹងត្រូវបរិច្ចាគទៅឱ្យសប្បុរសធម៌ក្នុងនាមសិល្បករ ដែលចូលរួមក្នុងព្រឹត្តិការណ៍ការប្រគំតន្រ្តីនេះ ។

ក្រុមសិល្បករដែលនឹងចូលរួម មានដូចជា ក្រុម NU’EST, ក្រុម GFRIEND, ក្រុម SEVENTEEN, លោក Kang Daniel, ក្រុម EVERGLOW, ក្រុម CIX និងក្រុម CRAVITY ។ គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ការប្រគំតន្រ្តីនេះនឹងត្រូវផ្សាយផ្ទាល់រយៈកម្មវិធី LG U+Idol នៅថ្ងៃទី២៧ ខែមិថុនា វេលាម៉ោង ៨ល្ងាច ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9329600