ប្រទេសថៃ៖ មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩ បានប្រកាសនៅថ្ងៃនេះថា ច្បាប់រឹតបន្តឹងទាក់ទងនឹងមេរោគកូវីដ១៩ ទៅលើស្ថាប័នអប់រំ ការដឹកជញ្ជូនសាធារណៈ និងព្រឹត្តិការណ៍កីឡា នឹងត្រូវដកចេញចាប់ពីថ្ងៃទី ១៣ ខែសីហា។
ខាងក្រោមនេះជាសេចក្តីលម្អិត៖
១) ស្ថាប័នអប់រំនៅទូទាំងប្រទេសនឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការបង្រៀន និងរៀនវិញជាធម្មតា។ ទោះយ៉ាងណាការបើកសាលានេះគឺអាស្រ័យទៅតាមការសម្រេចចិត្តរបស់នាយកសាលានីមួៗ។
២) ការដឹកជញ្ជូនសាធារណៈ ទាំងផ្លូវគោកនិងផ្លូវទឹក អាចដំណើរការការងារជាធម្មតាវិញដែលអនុញ្ញាតឱ្យដាក់ចំនួនអ្នកដំណើរដូចធម្មតា។
៣) សម្រាប់ព្រឹត្តិការណ៍កីឡាវិញ អាជ្ញាធរអនុញ្ញាតឱ្យដាក់ទស្សនិកជនទៅតាមចំនួនកំណត់ ប៉ុន្តែហាមលើសចំណុះទីតាំង និងត្រូវរក្សាឱ្យបាននូវគម្លាត ដើម្បីការពារករណីឆ្លងមេរោគជាយថាហេតុ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation thailand