ស្ត្រីម្នាក់នៅខេត្ត Nakhon Ratchasima ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងផ្ទះដោយមានរបួសអារបំពង់កនៅថ្ងៃទី ១២ ខែសីហា ហើយប៉ូលិសសង្ស័យថាជាករណីឃាតកម្ម។
ជនរងគ្រោះឈ្មោះ Nattarika Shibahara អាយុ ២៩ឆ្នាំ រស់នៅជាមួយកូនស្រីម្នាក់អាយុ ៦ឆ្នាំ ហើយពេលកើតហេតុកូនស្រីរបស់នាងកំពុងនៅសាលារៀន។ ស្វាមីរបស់ជនរងគ្រោះជាជនជាតិសិង្ហបុរី ប៉ុន្តែមិននៅកន្លែងកើតហេតុនោះទេ។ ក្រុមអ្នកជំនាញខាងកោសល្យវិច័យបាននិយាយថា ជនរងគ្រោះបានស្លាប់អស់រយៈពេល ៣ ម៉ោងមុនពេលប៉ូលិសមកដល់។ ប៉ូលិសបានរកឃើញភស្តុតាងដែលបញ្ជាក់ថា មានការវាយដំគ្នានៅក្នុងបន្ទប់គេង ហើយក្នុងផ្ទះត្រូវគេលួចទ្រព្យសម្បត្តិថែមទៀតផង។
រូបតំណាង
អ្នកស៊ើបអង្កេតបានសង្ស័យថា ការស្លាប់នេះបណ្តាលមកពីបញ្ហាក្តីស្រឡាញ់ ព្រោះថាជនរងគ្រោះមានរូបរាងស្អាត ហើយធ្លាប់មានដៃគូស្នេហាច្រើនកាលពីអតីតកាល៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news