Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Griezmann: ពិតជាចម្លែកខ្លាំងណាស់នៅពេលដែលប្រកួតត្រូវបិទទ្វារ

ខ្សែបម្រើប្រយុទ្ធ Antoine Griezmann របស់ក្លិប Barcelona បានសារភាពថា វាពិតជាចម្លែកខ្លាំងណាស់នៅពេលលេងការប្រកួតដោយត្រូវបិទទ្វារមិនឱ្យអ្នកគាំទ្រចូលទស្សនា។

ក្របខណ្ឌ LaLiga បានប្រកាសថា រាល់ការប្រកួតទាំងអស់ដែលនៅសេសសល់ក្នុងរដូវកាលនេះ នឹងត្រូវលេងបិទទ្វារកីឡដ្ឋានដោយមិនអនុញ្ញាតឱ្យមានមនុស្សចូលទស្សនាឡើយ ក្រោមហេតុផលចូលរួមទប់ស្កាត់ពីការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។

ក្រុម Barcelona នឹងត្រូវជួបជាក្រុម Mallorca នៅថ្ងៃទី១៤ ខែមិថុនា ក្នុងជំនួបដំបូងរបស់ពួកគេ ហើយមុនការប្រកួតមកដល់កីឡាករ Griezmann បាននិយាយប្រាប់ពីអារម្មណ៍ខ្លួនគេខ្លះផងដែរ នៅពេលលេងដោយគ្មានអ្នកទស្សនាបែបនេះ។

ខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បាននិយាយក្នុង Twitch ថា៖ “ការប្រកួតដំបូងរបស់យើងជាមួយនឹង Mallorca វាពិតជាចម្លែកខ្លាំងណាស់ដែលត្រូវលេងដោយគ្មានទស្សនិកជន។ វាជាលើកទីមួយហើយដែលខ្ញុំជួបប្រទះរឿងបែបនេះ។ ចាប់តាំងពីលេងជាកីឡាករមក ខ្ញុំមិនដែលរង់ចាំពេលវេលាយូរបែបនេះឡើយ សម្រាប់បញ្ចប់យុទ្ធនាការក្នុងលីគ “។

សម្រាប់រដូវកាលនេះ Griezmann រកគ្រាប់បាល់បញ្ចូលទីបាន៨គ្រាប់ ពីការបង្ហាញខ្លួនចំនួន២៦ប្រកួត ក្នុងក្របខណ្ឌ LaLiga៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9329215