
នៅថ្ងៃទី០៥ ខែមិថុនានេះ កម្មវិធីតន្រ្តី Music Bank បានត្រលប់មកវិញម្តងទៀតដែលមានចាក់ផ្សាយជារៀងរាល់សប្តាហ៍ ដោយមានការសម្តែងពីក្រុមតារាចម្រៀង និងសិល្បករ K-pop ល្បីៗជាច្រើន ។
ការសម្តែងក្នុងសប្តាហ៍នេះរួមមាន លោក Na Yoon Kwon ត្រឡប់មកវិញជាមួយបទ “River of Tears”, ក្រុម VICTON ត្រឡប់មកវិញជាមួយបទ “Mayday”, ក្រុម TWICE ត្រឡប់មកវិញជាមួយបទ “More & More”, និងក្រុម TXT បានត្រលប់មកវិញជាមួយបទ “Puma” ។
ចំពោះបេក្ខជនដែលទទួលបានពិន្ទុខ្ពស់រួមមាន លោក Baekhyun បានបកស្រាយបទ “Candy”,កញ្ញា IU និងលោក SUGA បានបកស្រាយបទ “Eight” ។ រីឯអ្នកជាប់ជ័យលាភីលេខ១នោះបានទៅលើលោក Baekhyun ដែលបានបកស្រាយបទ “Candy” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop