ផ្អែកតាមការចុះផ្សាយរបស់គេហទំព័រ CNCC ក្របខណ្ឌលីគកំពូលកម្ពុជា MCL រដូវកាល២០២០ នឹងចាប់ឡើងវិញពីថ្ងៃទី០៤ និងទី០៥ ខែកក្កដា ឆ្នាំ២០២០។ ជើងទី១នឹងធ្វើឡើងបន្តពីសប្ដាហ៍ទី៦ ហើយគ្រោងបញ្ចប់ថ្ងៃទី១២ និង១៣ ខែកញ្ញា ខណៈជើងទី២ នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ ២៤-២៥ ខែតុលា។
ចំណែកពានរង្វាន់សម្ដេច ហ៊ុន សែន នឹងចាប់ផ្ដើមថ្ងៃទី៣០ និងថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្កដា សម្រាប់ថ្នាក់ខេត្ត និងថ្នាក់ជាតិនឹងធ្វើឡើងពីថ្ងៃទី១២-១៣ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
– ចំណុចកែប្រែដែលអ្នកត្រូវដឹង
-ចាប់ពីជើងទី២ក្រុមកំពូលទាំង៦ ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ចំណែកក្លឹបនៅលំដាប់ទី៧ដល់ទី១៣ ប្រកួតគ្នាជាធម្មតា។
-ចំពោះការគិតពិន្ទុវិញ គឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុបជើងទី១ និងផលសងគ្រាប់បាល់។ ចំណែកជើងទីពីរ គឺតាមប្រព័ន្ធ Head-Head។
ចំណែកទីផ្សារដោះដូរកីឡាករ ក្លឹបនីមួយៗអាចទិញបាន៥នាក់ ខ្មែរ៣នាក់ បរទេស២នាក់ ដែលនឹងធ្វើឡើងចាន់ពីថ្ងៃទី ៨ ខែសីហា ដល់ថ្ងៃទី ៧ ខែកញ្ញា។ ការប្ដូរកីឡាករក្នុងការប្រកួត ក្លឹបនីមួយៗអាចប្ដូរបានចំនួន៥នាក់ ប៉ុន្តែធ្វើបានតែ ៣ ដងប៉ុណ្ណោះក្នុងមួយប្រកួត៕