Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Bale មិន​ចង់​ទៅ Premier League ព្រោះចង់​បញ្ចប់​អាជីព​នៅ Real Madrid

Gareth Bale មិន​ចង់​ត្រឡប់​ទៅ Premier League វិញ​ទេ ហើយ​ទំនង​ជា​បញ្ចប់​​អាជីព​នៅ Real Madrid តែ​ម្ដង។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក Jonathan Barnett ភ្នាក់​ងារ​របស់ Bale។ កីឡាករ​វ័យ​៣០​ឆ្នាំ ត្រូវ​បាន​ភ្ជាប់​ត្រឡប់​ទៅ​អង់គ្លេស​វិញ ជា​ពិសេស​ទៅ​ក្លឹប​ចាស់ Tottenham Hotspur និង Newcastle United បន្ទាប់​ទំនាក់ទំនង​របស់​គេ​ជាមួយ​អ្នកចាត់ការ​ក្រុម Zinedine Zidane មាន​ភាព​តានតឹង។ Bale ហៀបនឹង​ទៅ​ប្រទេស​ចិន​កាល​ពី​រដូវ​​ក្ដៅ​មុន ប៉ុន្តែ​ត្រូវ​បរាជ័យ។ ចាប់​តាំង​ពី​លេង​ឱ្យ Madrid ក្នុង​តម្លៃ​បំបែក​កំណត់ត្រា ៨៥​លាន​ផោន​ក្នុង​ឆ្នាំ​២០១៣ ខ្សែ​ប្រយុទ្ធ​វេល បាន​ឈ្នះ Champions League ៤​ដង La Liga ម្ដង Copa del Re ម្ដង Club World Cups ៣ដង Uefa Super Cups ៣ដង និង​Spanish Super Cup ១​លើក។

​លោក Barnett ប្រាប់​ទៅ​កាន់​កម្មវិធី BBC Radio 4’s Today ថា ៖«ដូច​ខ្ញុំ​តែងតែ​និយាយ គាត់​រីករាយ​នៅ Madrid។ វា​ជា​ជីវិត​របស់​គាត់ ដែល​គាត់​ចង់​ដឹកនាំ។ ចំពោះ​ហិរញ្ញវត្ថុ គាត់​នឹង​មិន​ចង់​បាន​ទៀត​ទេ សម្រាប់​ជីវិត​របស់​គាត់ កូនៗ​និង​ចៅៗ​របស់​គាត់។ គាត់​ស្ទើរ​ឈ្នះ​អ្វី​គ្រប់​យ៉ាង​នៅ​ពិភព​លោក​នេះ លើក​លែង World Cup។ គាត់​ឈ្នះ​អ្វីៗ​ផ្សេង​ទៀត ត្រឡប់​ទៅ​វិញ ហើយ​លេង​នៅ [ Premier League] ពិត​ជា​មិន​អាច​ទៅ​រួច។ ខ្ញុំ​គិត​ថា គាត់​មិន​ធ្វើ​បែប​នេះ​ទេ​ពេល​នេះ។ គាត់​សប្បាយ​ចិត្ត​លេង​នៅ Madrid»៕

from: https://tnaot.com/km/m/detail/article/9328339