Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Chelsea កំពុង​ពិភាក្សា​ចុះ​កុងត្រាយក​ខ្សែ​ប្រយុទ្ធ Timo Werner

ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ Timo Werner របស់​ក្លឹប RB Leipzig ត្រូវ​បាន​ភ្ជាប់​ទៅ​ Liverpool កាល​ពី​ពេល​ថ្មីៗ​ ចំណែកកីឡាករ​អាល្លឺម៉ង់​​និយាយ​ថា គេ​ពិត​ជា​មាន​មោទនភាព​ជាមួយ​ព័ត៌មាន​នេះ។ ប៉ុន្តែ BBC បាន​ឱ្យ​ដឹង​ក្លឹប​ហង្ស​ក្រហម មិន​ចាប់​អារម្មណ៍​រូប​គេ​ទៀត​ទេ​ក្នុង​រដូវ​កាល​នេះ។ បើ​យោង​តាម​របាយការណ៍ Timo Werner មាន​តម្លៃ​ផ្ដាច់​កុងត្រា​ប្រហែល​៥៤​លាន​ផោន។ យ៉ាងណា​ BBC បាន​ចុះផ្សាយ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា ក្លឹប​តោខៀវ Chelsea កំពុង​ពិភាក្សា​ចុះ​កុងត្រា​យក Timo Werner ទៅ​ពង្រឹង​តំបន់​ប្រយុទ្ធ ដ្បិត​តំណែង​នេះ​មិន​ទាន់​​មាន​អ្នកណា​អាច​ជំនួស Eden Hazard បាន​។

ទីផ្សារ​ដោះដូរ​កីឡាករ​កាល​ពី​ខែ​មករា​ត្រូវ​បាន​បិទ ហើយ​អ្នក​ចាត់ការ​ក្រុម Frank Lampard មិន​ទាន់​ទិញ​បាន​កីឡាករ​ណា​ម្នាក់​ឡើយ ពោលគឺ​បាន​តែទិញ ​Hakim Ziyech កាល​ពី​ខែ​កុម្ភៈ ហើយ​ខ្សែ​ប្រយុទ្ធ​ស្លាប​នឹង​ចេញ​ពី​ Ajax មក Chelsea ពេល​ចប់​រដូវ​កាល។​ Lampard មិន​ទាន់​មាន​ជម្រើស​ខ្សែ​​ប្រយុទ្ធ​ល្អ​នៅ​ឡើយ​ទេ ខណៈ​សព្វ​ថ្ងៃ​តោ​ខៀវ​ពឹង​លើ​ដង្ហើម ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Tammy Abraham។ ចំណែកខ្សែប្រយុទ្ធ​បារាំង Olivier Giroud បាន​បន្ត​កុងត្រា​នៅទឹកដី Stamford Bridge មួយ​ឆ្នាំ​ទៀត។ សម្រាប់​ការ​ប្រកួត​ក្នុង​លីគ Werner រក​បាន​២៥​គ្រាប់​រដូវ​កាល​នេះ។ កីឡាករ​ដែល​រក​បាន​១១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​២៩​ប្រកួត​ឱ្យ​អាល្លឺម៉ង់ នឹង​ក្លាយ​ជា​កីឡាករ​ទី​២ ដែល Chelsea ចុះ​កុងត្រា បន្ទាប់​ពី​ក្លឹប​យក Hakim Ziyech ក្នុង​តម្លៃ​ខ្លួន ៣៧លាន​ផោន កាល​ពី​ខែ​កុម្ភៈ៕

from: https://tnaot.com/km/m/detail/article/9328331