លក្ខណៈសម្បត្តិរបស់ HTC Desire 20 Pro ដែលគេរំពឹងថាជាស្មាតហ្វូនខ្លាំងមួយរបស់ប្រចាំឆ្នាំ ២០២០ បានលេចចេញនៅលើវិបសាយ Google Play Console។
ផ្អែកតាមវិបសាយបានឲ្យដឹងថា Desire 20 Pro នឹងមានដំណើរការដោយបន្ទះឈីប Snapdragon 665 ជាបន្ទះឈីបដែលបានចេញលើទីផ្សារតាំងពីដើមឆ្នាំ ២០១៩ មកម្ល៉េះ។ បន្ទះឈីបនេះមានគួបផ្សំដោយ RAM ទំហំ ៦GB ហើយស្មាតហ្វូននេះនឹងមានដំឡើងនូវប្រព័ន្ធប្រតិបត្តិការ Android 10 មកស្រាប់ ធ្វើឲ្យវាក្លាយជាស្មាតហ្វូន HTC ដំបូងដែលប្រើប្រព័ន្ធប្រតិបត្តិការនេះ។
អេក្រង់របស់ Desire 20 Pro មានកម្រិតបង្ហាញ ២៣៤០x១០៨០ភីកសែល ហើយបើតាមដំណឹងកន្លងមក អេក្រង់របស់វាមានការឌីហ្សាញដោយចោះរន្ធតូចសម្រាប់បំពាក់កាមេរ៉ា Selfie។ នៅផ្នែកខាងក្រោយមានការបំពាក់កាមេរ៉ា ៤គ្រាប់ និងទ្រនាប់ស្កេនម្រាមដៃ។ មកទល់ពេលនេះគេនៅមិនទាន់ដឹងថា HTC នឹងបង្ហាញចេញ Desire 20 Pro នៅពេលណាឡើយនោះទេ ហើយគេក៏មិនទាន់ដឹងថាស្មាតហ្វូននេះនឹងមានប្រភេទធម្មតាឬយ៉ាងណាដែរ៕